យក់ ឋិត​រដ្ឋា ទី​២ ច្រៀង​បទ ឱក សុគន្ធ​កញ្ញា ពីរោះ​កប់ (​មាន​វីដេអូ​)

បេក្ខនារី ឡេង ធីតា តែងតែសាងភាពភ្ញាក់ផ្អើលដល់មហាជនជារឿយៗ តាមរយៈការបញ្ចេញសមត្ថភាពសំឡេងរបស់នាង ជាក់ស្តែងកាលពីយប់មិញក្នុងកម្មវិធី The Voice Cambodia II ក្នុងស្ទីល ក៏ដូចជាការតុបតែងខ្លួនជាអ្នកនាង យក់ ឋិតរដ្ឋា បេក្ខនារីរូបនេះបានច្រៀងបទរបស់ ឱក សុគន្ធកញ្ញា ឃើញថាពីរោះមិនធម្មតាឡើយ រហូតទទួលបានការកោតសរសើរពីមហាជន និង គ្រូបង្វឹក មិនដាច់ពីមាត់ ។

យក់ ឋិត​រដ្ឋា ទី​២ ច្រៀង​បទ ឱក សុគន្ធ​កញ្ញា ពីរោះ​កប់ (​មាន​វីដេអូ​)

បទ «គេថាអូនល្ងង់ណាស់ដែលនៅស្នេហ៍បង» ជាសំនៀងដើមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានបេក្ខនារី ឡេង ធីតា យកមកបកស្រាយ ដែលមួយបទនេះធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន មិនតែប៉ុណ្ណោះសូម្បីតែគ្រូបង្វឹកទាំងបួនក៏លាន់មាត់សរសើរនាងថាជាបេក្ខនារីម្នាក់ដែលមានទឹកដមសំឡេងផ្អែម មុត ស្រួយ និង ពីរោះ ។

យក់ ឋិត​រដ្ឋា ទី​២ ច្រៀង​បទ ឱក សុគន្ធ​កញ្ញា ពីរោះ​កប់ (​មាន​វីដេអូ​)

បើងាកទៅមើលលើការតុបតែងខ្លួនរបស់បេក្ខនារីរូបនេះវិញ ម្នាក់ៗនិយាយថា នាងមានស្ទីលធ្វើខ្លួនប្រហាក់ប្រហែលនឹងកំពូលតារាចម្រៀងសំនៀងស្អក យក់ ឋិតរដ្ឋា ហើយសូម្បីតែកាយវិការសឹងតែដូចមួយរយភាគរយតែម្តង រហូតត្រូវបានគេលើកឡើងថា នាងគឺជា យក់ ឋិតរដ្ឋា ទីពីរទៀតផង ៕ សាកល

យក់ ឋិត​រដ្ឋា ទី​២ ច្រៀង​បទ ឱក សុគន្ធ​កញ្ញា ពីរោះ​កប់ (​មាន​វីដេអូ​)
យក់ ឋិត​រដ្ឋា ទី​២ ច្រៀង​បទ ឱក សុគន្ធ​កញ្ញា ពីរោះ​កប់ (​មាន​វីដេអូ​)