ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)

បេក្ខនារីដ៏ឆ្នើមដែលកំពុងទទួលការការចាប់អារម្មណ៍ខ្លាំងពីមហាជននៅក្នុងវិធី The Voice Cambodia រដូវកាលទី ២ រ៉េត ស៊ូហ្សាណា ពេលនេះការបង្ហាញសមត្ថភាពច្រៀងរបស់នាងបានមកដល់វគ្គ Live Show សប្ដាហ៍ទីពីរហើយ តែអ្វីដែលគួរឱ្យគត់សម្គាល់នោះគឺ ពាក្យសរសើរ និង ពាក្យរិះគន់ហាក់ដើរទន្ទឹមគ្នាតែម្ដងក្នុង ការបង្ហាញសមត្ថភាពរបស់នាង ព្រោះតែមហាជនមួយចំនួនចង់ឃើញនាងឡើងបង្ហាញសមត្ថភាពច្រៀងជា ភាសាជាតិវិញម្ដង ។

ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)

នៅក្នុងវគ្គ Live Show សប្ដាហ៍ទី ២ នេះ រ៉េត ស៊ូហ្សាណា បានជ្រើសរើសចម្រៀងជាភាសាបរទេសដ៏ល្បីល្បាញមួយបទមកច្រៀង មានចំណងជើងថា «My Heart Will Go On» ។ តាមរយៈការបង្ហាញសមត្ថភាពផ្ទាល់ជាមួយ ឈុតសម្លៀកបំពាក់ពណ៌សបង្ហាញឱ្យឃើញពីរូបសម្រស់ដ៏ស្រស់ត្រកាលត្រឹមវ័យត្រឹមតែ ១៦ ឆ្នាំ នេះ ស៊ូហ្សាណា នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ប៉ុន្តែក៏មានមហាជននៅក្នុងបណ្ដាញសង្គមមួយចំនួន បានសម្ដែងការមិនពេញចិត្តចំពោះការច្រៀងជាភាសាបរទេសរបស់ រ៉េត ស៊ូហ្សាណា ដែលគ្រប់ការបង្ហាញវត្តមានរបស់នាងនៅលើឆាកតន្ត្រីនាពេលកន្លងមកគឺនាងមិនដែលច្រៀងបទចម្រៀងជាភាសាជាតិសូម្បីម្ដង ។

ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)

ទោះបីជាយ៉ាងណា The Voice Cambodia មិនបានកំណត់ឱ្យបេក្ខជនប្រឡងត្រូវតែច្រៀងចម្រៀងជាភាសា ជាតិនោះឡើយ ព្រោះនេះជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ហើយតាមរយៈការបង្ហាញសមត្ថភាពជាភាសា អង់គ្លេសរបស់ក្មេងស្រី រ៉េត ស៊ូហ្សាណា នាពេលកន្លងមកគឺបង្ហាញឱ្យបរទេសដឹងថា សមត្ថភាពរបស់កូន ខ្មែរក៏មិនអន់ប៉ុន្មាននោះឡើយក្នុងការបង្ហាញសមត្ថភាពជាភាសាបរទេសនេះ ។

ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)

ក្រោយមានការទទូចពីមហាជនដែលចង់ឱ្យ រ៉េត ស៊ូហ្សាណា ច្រៀងចម្រៀងជាភាសាជាតិនេះ យើងមិនទាន់ដឹងថា នៅវគ្គក្រោយៗនាងនឹងស្របតាមការសំណូមរបស់មហាជនមួយចំនួនដែរឬយ៉ាងណានោះឡើយ ដូច្នេះមានរង់ចាំមើលការបង្ហាញសមត្ថភាពរបស់នាងនៅវគ្គក្រោយៗទៀត ៕ ភូមិន្ទ

ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)
ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)
ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)
ក្តៅៗ​! រ៉េត ស៊ូ​ហ្សា​ណា ពាក្យ​សរសើរ និង រិះគន់​ដើរ​ទន្ទឹមគ្នា​ហើយ​ពេលនេះ (​មាន​វីដេអូ​)
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត