នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​

6 Videos


តារាចម្រៀងថ្មី នី រតនា ដែលទស្សនិកជនតែងតែដាក់រហស្សនាមថា បុរសដែលមាន សំនៀងផ្អែមស្រទន់ពីរោះនោះបានបង្ហើបសារតាមបណ្តាញទំនាក់ទំនងសង្គមទាំងទឹកមុខមិនសូវស្រស់ បស់ថា ពេលនេះខ្លួនកំពុងតែមានជំងឺ ។

នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​

កាលពីពេលថ្មីៗនេះបន្ទាប់ពីមានការមមាញឹកក្នុងអាជីពជាតារាចម្រៀងស្ទើរតែរកពេលទំនេរគ្មាន តារា ចម្រៀងដែលមានវ័យក្មេង នី រតនា បានព្រលយសារតាមគណនីហ្វេសប៊ុក ដោយភ្ជាប់មក ជាមួយរូបថតដ៏សិចស៊ីរបស់ខ្លួនថា «អាកាសធាតុប្រែប្រួលខ្លាំងណាស់ សូមប្រុងប្រយ័ត្នសុខភាព ទាំងអស់គ្នាណាបងប្អូន ឥលូវខ្ញុំឈឺហើយ មកស្ទីមដើម្បីសុខភាពសិន ព្រោះអត់ស្រួលខ្លួនសោះថ្ងៃនេះ Tired nas រាងសិចស៊ីតិចហើយកុំប្រកាន់អី» ។ ការត្អូញត្អែររបស់តារាចម្រៀងរូបនេះ បានធ្វើឱ្យទស្សនិកជន និង អ្នកគាំទ្រមានកាភ្ញាក់ផ្អើល ព្រមទាំងបានសួរនាំពីសួរសុខទុក្ខ និង ជូនពរដល់ នី រតនា ឱ្យបានជាសះស្បើយក្នុងពេលឆាប់ៗ។

នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​

នេះជាលើកទីមួយហើយដែល នី រតនា ត្អូញត្អែរទាក់ទងនឹងរឿងសុខភាព ប៉ុន្តែទោះជាយ៉ាងណាក៏តារា ចម្រៀងរូបនេះមិនមានជំងឺអ្វីឱ្យធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ដែរ នេះគ្រាន់តែជាបញ្ហាសុខភាពឈឺថ្កាត់ បន្តិចបន្តួចប៉ុណ្ណោះ ៕ វាសនា

នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​
នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​
នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​
នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​
នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​
នី រតនា កំពុងតែ​ល្បី ស្រាប់តែ​ត្អូញ​ថា​ឈឺ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត