ឈិន ឡុង ​រំលឹក​ពី​ឈុត​ឆាកគ្រោះថ្នាក់ ពេល​ថត​ភាពយន្ត

6 Videos


កាលពីពេលថ្មីៗនេះ នៅទីក្រុងប៉េកាំង នៅក្នុងឱកាសដែលកំពូលតារាសម្តែងឈិន ឡុង បានទៅចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយខ្សែភាពយន្តថ្មីគឺរឿង «Skiptrace» ដែលលោកបានសម្តែងផ្ទាល់ ហើយលោកក៏បានរំលឹកឡើងវិញ ពីឈុតឆាកគ្រោះថ្នាក់ជាច្រើន ដែលលោកបានជួបប្រទះ ។

ឈិន ឡុង ​រំលឹក​ពី​ឈុត​ឆាកគ្រោះថ្នាក់ ពេល​ថត​ភាពយន្ត

ចំពោះ សាច់រឿងនៃខ្សែភាពយន្ត «Skiptrace» នេះគឺបានពិពណ៌នា ពីមន្ត្រីប៉ូលីសចូលនិវត្តន៍ម្នាក់បានជាប់ពាក់ព័ន្ធក្នុងរឿងឃាតកម្មមួយនិងបានក្លាយជាជនសង្ស័យ ហើយក៏ចាប់ផ្តើមរត់គេចខ្លួន ពីកន្លែងមួយ ទៅកន្លែងមួយ ពាសពេញប្រទេសចិន ដើម្បីគេចចេញពីសំណាញ់ច្បាប់ ។

ឈិន ឡុង ​រំលឹក​ពី​ឈុត​ឆាកគ្រោះថ្នាក់ ពេល​ថត​ភាពយន្ត

ក្រៅពីនោះ ឈិន ឡុង ក៏បានរំលឹកពីឈុតឆាកប្រកបដោយគ្រោះថ្នាក់ពេលថតរឿង «Skiptrace» នេះ ដោយកាលនោះ នៅពេលកំពុងតែថតឈុតជិះលើក្បូនបណ្តែត តាមខ្សែទឺកហូរកួចត្របាញ់ខ្លាំង នៅតំបន់ទឹកជ្រោះមួយ នាខេត្តក្វាងស៊ី ក៏ស្រាប់តែរអិលខ្លួនធ្លាក់ចេញពីលើក្បូនហើយក៏ត្រូវទឹកកួចត្រឡប់ត្រឡិន វិះតែនឹងលង់ទឹកស្លាប់ ។ តែសំណាងល្អ ក្បូននោះ ក៏ទើនឹងផ្ទាំងថ្មមួយទើបប្រញាប់តោងចាប់ ហើយក៏រួចផុតពីគ្រោះថ្នាក់តែម្តង ។

ឈិន ឡុង ​រំលឹក​ពី​ឈុត​ឆាកគ្រោះថ្នាក់ ពេល​ថត​ភាពយន្ត

ក្រៅពីនោះ ក៏មានឈុតឆាកកាចៗជាច្រើនទៀត ដែលប្រកបដោយគ្រោះថ្នាក់ដែលកំពូលតារាសម្តែងវ័យ៦២ឆ្នាំរូបនេះទម្លាយប្រាប់ ៕ គ ឡេង

ឈិន ឡុង ​រំលឹក​ពី​ឈុត​ឆាកគ្រោះថ្នាក់ ពេល​ថត​ភាពយន្ត