អាំ អា​ធិ​ឆាត ជួប​ទុក្ខ​ធំ​ក្នុង​ឆាកជីវិត​

6 Videos

អតីតតារាប្រុសប្រចាំនៅប៉ុស្តិ៍លេខ ៣ លោក អាំ អាធិឆាត(Aum Atichart )ហើយក៏ជាតួឯកប្រុសក្នុងរឿង «ម្ចាស់គ្រងវេហា»(Jao Wayha)ដែលសម្តែងជាគូជាមួយអ្នកនាង នុន វៈរ៉ានុច (Noon Woranuch)កំពុងជួបទុក្ខធំយ៉ាងខ្លាំងក្នុងឆាកជីវិតរបស់លោក។

អាំ អា​ធិ​ឆាត ជួប​ទុក្ខ​ធំ​ក្នុង​ឆាកជីវិត​

សូមចូលរួមសម្តែងក្តីសោកស្តាយចំពោះលោក អាំ អាធិឆាត ដែលបាត់បង់ឪពុកដែលមានវ័យ ៧០ ឆ្នាំ ដោយសារអាការជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃ ១៧ ខែឧសភា ដោយនៅថ្ងៃទី ២២ ខែឧសភាកន្លងមកនេះ ទើបចាប់ផ្តើមរៀបចំពិធីបុណ្យ ៧ ថ្ងៃ។

អាំ អា​ធិ​ឆាត ជួប​ទុក្ខ​ធំ​ក្នុង​ឆាកជីវិត​

បរិយាកាសក្នុងពិធីបុណ្យពោរពេញភាពសោកសៅយ៉ាងខ្លាំង តែក៏មានការជួយចូលរួមចែករំលែកទុក្ខពីបណ្តាមិត្តភក្តិ និង មិត្តរួមអាជីពមកយ៉ាងច្រើន ។ លោក អាំ អាធិឆាត បានស្រែកយំស្រណោះការចាកចេញរបស់ឪពុកទាំងមិនដាច់អាល័យ តែក៏មានការផ្តល់កម្លាំងចិត្តពីភរិយាអ្នកនាង ណាត មីរៀ (Nat Myria)គ្រប់ពេលវេលា។

អាំ អា​ធិ​ឆាត ជួប​ទុក្ខ​ធំ​ក្នុង​ឆាកជីវិត​

លោក អាំ អាធិឆាត បានបង្ហោះពាក្យពេចន៍ក្នុងអ៊ីនស្ត្រាក្រាមទៅកាន់ភរិយាថា អរគុណចំពោះនារីម្នាក់ដែលតែងតែនៅក្បែររូបលោក ហើយរូបលោកក៏ស្រឡាញ់រូបនាងមិនមានថ្ងៃប្រែប្រួលឡើយ៕ ខេរី
(ប្រភព៖ អឹមថៃ)