មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​

6 Videos


មិត្តប្រុសរបស់តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ Taylor Swift ឌីជេ Calvin Harris ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីរងគ្រោះថ្នាក់ចរាចរណ៍ ។

មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២០ ខែឧសភា កន្លងទៅនេះ នៅក្បែរព្រលានយន្តហោះអន្តរជាតិទីក្រុង Los Angeles ដែលពេលនោះ លោក Calvin កំពុងធ្វើដំណើរទៅសម្តែងនៅក្លឹបរាត្រី Omnia ទីក្រុង Las Vegas តែលោកមិនមែនជាអ្នកបើកនោះទេ ។ ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ក៏បានមកដល់ទីតាំងកើតហេតុ និង បានបញ្ជូនលោក Calvin ទៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ។ យោងតាមរបាយការណ៍ព័ត៌មាន គេបានដឹងថា លោកមិនបានរងរបួសអ្វីធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភនោះទេ តែលោករងរបួសត្រូវមុខ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯរថយន្តបង្កហេតុកំពុងរងការស្រាវជ្រាវពីសមត្ថកិច្ច ។

មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ថ្មីៗនេះ មានរឿងហេតុស៊យច្រើនណាស់កើតទៅលើលោក Calvin និង នាង Taylor ព្រោះក្នុងសបា្តហ៍នេះដែរ ក៏មានបុរសមិនស្គាល់មុខម្នាក់លួចចូលបរិវេណផ្ទះពួកគេផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​
មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​
មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​
មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​
មិត្ត​ប្រុស Taylor Swift ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត