ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…

អ្នកនាងពេជ្រ សោភា គឺជាកំពូលតារាចម្រៀងដែលមានសន្ទុះនៃការគាំទ្រខ្លាំង ហើយក៏ជាតារាមួយដួង ដែលគេទទួលស្គាល់ថាមានសកម្មភាពជួយកិច្ចការសង្គមច្រើន និង ថែមទាំងជាអ្នកនិពន្ធជើងថ្មី ដែលទទួលបានប្រជាប្រិយភាពមិនធម្មតា ប៉ុន្តែថ្មីៗនេះអ្នកនាងបានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែអ្នកនាងបានធ្លាក់ខ្លួនឈឺរហូតទៅព្យាបាលជំងឺដល់ប្រទេសថៃ ។

ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…

នៅក្នុងសន្ទុះនៃការគាំទ្រ ទាំងផ្នែកចម្រៀងដូចជាការនិពន្ធបទភ្លេងថ្មី កាលពីរដូវចូលឆ្នាំកន្លងមកនេះ គេមិនដែលឃើញអ្នកនាង ពេជ្រ សោភា បញ្ចេញនូវភាពនឿយណាយណាមួយបង្ហាញពីការឈឺចាប់ ទាំងផ្លូវកាយ និង ផ្លូវចិត្តប្រាប់ដល់ប្រិយមិត្តអ្នកគាំទ្រ របស់អ្នកនាងឲ្យបានដឹងនោះទេ ដោយឡែកពេលនេះ អ្នកនាង ពេជ្រ សោភា បានបង្ហោះ និង រំលេចពាក្យពេចន៍មួយចំនួនបង្ហាញពីការមិនសប្បាយចិត្ត ដោយសារតែជំងឺចាស់រើឡើងវិញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ថា «ខ្ញុំតែងតែញញឹម ខ្ញុំតែងតែធ្វើឲ្យគេសើចរូបភាពខាងក្រៅរបស់ខ្ញុំ គេថាខ្ញុំមិនចេះកើតទុក្ខ ពេលនេះមកដល់ប្រទេសថៃ ហើយ សង្ឃឹមថាជំងឺនៅក្នុងខ្លួនរបស់ខ្ញុំមិនធ្វើឲ្យខ្ញុំឈឺចាប់ទៀតទេ ខ្ញុំត្រូវតែញញឹម» ។

ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…

គួររំឮកផងដែរថា កាលពីមួយឆ្នាំកន្លងទៅនេះ អ្នកនាង ពេជ្រ សោភា ធ្លាប់បានធ្លាក់ខ្លួនឈឺដោយជំងឺ ឈាមសស៊ីឈាមក្រហម ហើយបានទៅព្យាបាលជំងឺរហូតដល់ប្រទេសថៃម្ដងរួចមកហើយ ហើយពេលនេះបើតាមការបញ្ជាក់របស់អ្នកនាង គឺអ្នកនាងមានជំងឺចាស់រើឡើងសាជាថ្មីដែលនេះជាកង្វល់សម្រាប់រូបអ្នកនាង និង ក្រុមគ្រួសារ រួមទាំងមហាជនដែលតែងតែគាំទ្រលើរូបអ្នកនាង ។ ក្រោយពីការបញ្ចេញពាក្យពេចន៍ដ៏គួរឱ្យព្រួយបារម្ភពីជំងឺខ្លួននេះ អ្នកនាង ពេជ្រ សោភា ក៏ទទួលបានសារជូនពរយ៉ាងច្រើនពីមហាជន ឱ្យអ្នកនាងបាន
ជាពីជំងឺឆាប់ៗ ដើម្បីមកអង្រួនឆាកតន្ត្រីសាជាថ្មីផងដែរ ៕ នូវ

ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…
ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…
ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…
ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…
ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…
ពេជ្រ សោភា ទម្លាយ​រឿង​ឈឺចាប់​ដោយសារ​ជំងឺ​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត