ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​

ក្លាយជាព័ត៌មានដ៏ក្តៅកគុកទៀតហើយ សម្រាប់កំពូលតារាស្រីដែលមានភក្តីភាពចំពោះប៉ុស្តិ៍ទូរទស្សន៍ ៧ អ្នកនាង ខ្វាន់ អុសាមៈនី (Kwan Usamanee)និង លោក ហ្គោហ្វ ភិឆៈណៈ (golf pichaya) ដែលជាតួឯកប្រុសក្នុងរឿង «បិសាចស្នេហា»(Devil Lover)។

ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​

គួរបញ្ជាក់ផងដែរថា តារាទាំងពីរដួងនេះធ្លាប់មានភ្លើងស្នេហ៍ពោរពេញដោយភាពរ៉ូមែនទិក តែអណ្តាតភ្លើងស្នេហ៍របស់ពួកគេបានរលត់អស់រយៈពេលជាយូរឆ្នាំ តែដល់ពេលគ្រប់គម្រប់ ១០ ឆ្នាំ ទើបរងើកភ្លើងស្នេហ៍រវាងអ្នកទាំងពីរបានចាប់ផ្តើមឆេះឡើងវិញ ព្រមជាមួយរូបថតយ៉ាងផ្អែមល្ហែម ថែមទាំងមានពាក្យពេចន៍ប្រកាសឱ្យមហាជនដឹងឮផងដែរ។

ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​

ស្នេហាលើកទី ២ នេះ បានចាប់ផ្តើមពេលដែលអ្នកនាង ខ្វាន់ អុសាមៈនី ទៅចូលរួមពិធីបំបួសរបស់លោក ហ្គោហ្វ ភិឆៈណៈ ហើយក្រោយពេលដែលលោក ហ្គោហ្វ ភិឆៈណៈ សឹក ពួកគេបានណាត់ជួបគ្នាដើរមើលកុនតែពីរនាក់ជាញឹកញាប់ រួមទាំងមានរូបថតញ៉ាំនំជាមួយគ្នាទៀត។

ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​

អ្វីដែលច្បាស់បំផុត គឺលោក ហ្គោហ្វ ភិឆៈណៈ ថែមទាំងបង្ហោះពាក្យពេចន៍ក្នុងអ៊ីនស្ត្រាក្រាមថា ពិភពលោករបស់យើងពិតជាធំធេងពេកក្រៃ ពេលខ្លះទម្រាំតែមនុស្សពីរនាក់បានជួបគ្នាគឺមិនងាយនោះទេ ប៉ុន្តែបើមនុស្សពីរនាក់ត្រឡប់មកជួបគ្នាម្តទៀត នោះពិតជារឿងដែលកាន់តែពិបាក ដូច្នេះយើងត្រូវតែចេះថែរក្សា មិនត្រូវឱ្យរបូតពីដៃម្តងទៀតឡើយ។ ប្រើពាក្យពេចន៍ និង រូបថតបញ្ជាក់ដល់ម្លឹងហើយ លើកនេះប្រាកដជាបានឮដំណឹងល្អក្នុងពេលឆាប់ៗនេះជាមិនខាន៕ ខេរី
(ប្រភព៖ អឹមថៃ)

ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​
ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​
ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​
ខ្វាន់ អុសា​មៈនី វិល​រក​ទ្រនំ​ស្នេហ៍​ចាស់​