សម្រែកទឹកភ្នែករបស់ បេឡា វ៉ានីតា ក្នុងពិធីបញ្ចុះសពឪពុក

សុំសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារសព ជាពិសេសគឺអ្នកនាង បេឡា វ៉ានីតា ដែលត្រូវបាត់បង់លោកឪពុកជាទីស្រឡាញ់ ដែលទទួលមរណៈភាពកាលពីថ្ងៃទី ២២ ខែឧសភា ក្នុងវ័យ ៧៧ ឆ្នាំ ដោយសាររោគមហារីក។

សម្រែកទឹកភ្នែករបស់ បេឡា វ៉ានីតា ក្នុងពិធីបញ្ចុះសពឪពុក

ដោយសារឪពុកអ្នកនាងកាន់សាសនាអ៊ីស្លាម ដូចនេះយោងតាមប្រពៃណីរបស់សាសនាអ៊ីស្លាម ត្រូវតម្រូវឲ្យរៀបពិធីបញ្ចុះក្នុងថ្ងៃដែលស្លាប់។ ពីមុន ឪពុកអ្នកនាង បេឡា កាន់សាសនាគ្រិស្គ តែក្រោយមកក៏ប្តូរមកកាន់សាសនាអ៊ីស្លាមវិញ ចំណែកឯអ្នកនាង បេឡា គឺសម្រេចចិត្តកាន់សាសនាព្រះពុទ្ធតាមម្តាយ។

សម្រែកទឹកភ្នែករបស់ បេឡា វ៉ានីតា ក្នុងពិធីបញ្ចុះសពឪពុក

បរិយាកាសក្នុងពិធិបញ្ចុះសព គឺពោរពេញដោយភាពសោកសៅយ៉ាងខ្លាំង ព្រមជាមួយទឹកចិត្តដ៏រន្ធត់របស់អ្នកនាង បេឡា ស្រែកធំស្រណោះការចាកចេញដ៏ឆាប់រហ័សរបស់ឪពុក។

សម្រែកទឹកភ្នែករបស់ បេឡា វ៉ានីតា ក្នុងពិធីបញ្ចុះសពឪពុក

អ្នកនាង បេឡា បានបង្ហោះពាក្យពេចន៍ជូនចំពោះឪពុកនាងថា បុរសម្នាក់ដែលមានតែក្តីស្រឡាញ់សម្រាប់កូនគ្រប់ពេល មិនថាកូនចង់ធ្វើអ្វី ឬ ចង់នៅកន្លែងណា ការផ្តល់កម្លាំងចិត្តពីឪពុករូបនេះ គឺមិនដែលខកខានឡើយ។

សម្រែកទឹកភ្នែករបស់ បេឡា វ៉ានីតា ក្នុងពិធីបញ្ចុះសពឪពុក

ពេលនេះ សូមលោកពុកមិនបាច់បារម្ភឡើយ ធ្វើដំណើរកម្សាន្តឲ្យបានសេចក្តីសុខសប្បាយ ទៅកន្លែងដែលលោកពុកចង់ទៅ កូននឹងមើលថែអ្នកម៉ែដោយខ្លួនកូនផ្ទាល់ កូនធំហើយ កូនអាចមើលថែខ្លួនឯងបាន សូមលោកពុកកុំបារម្ភ ធ្វើខ្លួនឲ្យសប្បាយៗដូចដែលធ្លាប់ធ្វើកន្លងមក និង រក្សាស្នាមញញឹមដើម្បីកូន៕ ខេរី

(ប្រភព ៖ អឹមថៃ)

សម្រែកទឹកភ្នែករបស់ បេឡា វ៉ានីតា ក្នុងពិធីបញ្ចុះសពឪពុក
សម្រែកទឹកភ្នែករបស់ បេឡា វ៉ានីតា ក្នុងពិធីបញ្ចុះសពឪពុក