នាង Jessica Jung រំភើប​រហូត​ទឹកភ្នែក​ហូរ ដោយសារ…

6 Videos


អតីតសមាជិកក្រុមចម្រៀងនារីកូរ៉េដ៏ល្បី Girls’Generation ស្រីស្អាត Jessica Jung បានចូលខ្លួនក្នុងការបង្ហោះវីដេអូផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ ដើម្បីបង្ហាញពីអារម្មណ៍នាងទៅកាន់អ្នកគាំទ្រ ក៏ដូចជាផ្សព្វផ្សាយនូវអាល់ប៊ុមចម្រៀងថ្មី ។

នាង Jessica Jung រំភើប​រហូត​ទឹកភ្នែក​ហូរ ដោយសារ…

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ នៅក្នុងវីដេអូផ្សាយផ្ទាល់នេះ នាងបានរំភើបដល់ថ្នាក់ទប់ទឹកភ្នែកលែងជាប់ ដែលមូលហេតុបណ្តាលមកពីស្រោមសំបុត្រមួយរបស់អ្នកគាំទ្រ ។ យោងតាមសារព័ត៌មាន គេបានដឹងថា មានអ្នកគាំទ្រស្ម័គ្រស្មោះម្នាក់បានសរសេរសំបុត្រមួយជូននាងថា រូបគេពិតជាស្រឡាញ់ចម្រៀងរបស់នាងណាស់ ហើយបន្ទាប់ពីម្តាយគេបានស្លាប់ដោយសារជំងឺមហារីក រូបគេទទួលបានឥទ្ធិពលតស៊ូទៅមុខទៀត មិនចុះចាញ់ព្រហ្មលិខិត ក្រោយស្តាប់ចម្រៀងនាង ។

នាង Jessica Jung រំភើប​រហូត​ទឹកភ្នែក​ហូរ ដោយសារ…

មកដល់ត្រឹមនេះ នាង Jessica ស្រាប់តែហូរទឹកភ្នែកទាំងមិនដឹងខ្លួន តែយ៉ាងណាក្តី នាងបានអរគុណមិត្តអ្នកគាំទ្រនាងទាំងអស់យ៉ាងខ្លាំង និង បានសន្យាថា នាងនឹងបន្តបង្កើតចម្រៀងថ្មីៗជាច្រើនសម្រាប់មិត្តអ្នកគាំទ្របន្តទៀត ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

នាង Jessica Jung រំភើប​រហូត​ទឹកភ្នែក​ហូរ ដោយសារ…
នាង Jessica Jung រំភើប​រហូត​ទឹកភ្នែក​ហូរ ដោយសារ…
នាង Jessica Jung រំភើប​រហូត​ទឹកភ្នែក​ហូរ ដោយសារ…
នាង Jessica Jung រំភើប​រហូត​ទឹកភ្នែក​ហូរ ដោយសារ…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត