ប្រពន្ធ​កាត់​លិង្គ​ប្តី ​ព្រោះ​ខឹង​លួច​មាន​ប្រពន្ធចុង គ្រូពេទ្យ​ត​ភ្ជាប់​បាន​ហើយ​ លួច​កាត់​ចោល​ម្តងទៀត!

កាលពី​ថ្មីៗនេះសារព័ត៌មាន «​វី​សិន​ថែម​» របស់​ចិន ផ្សាយ​ថា លោក ​វ៉ា​ន ជន ជាតិ​ចិន អាយុ​៣២​ឆ្នាំស្ថិត​ក្នុង​សភាព​ស្រាត​ននលគក និង​ជើង​ទាំង​សងខាង​ប្រឡាក់​ឈាមរត់​ចុះ​ពី​មន្ទីរពេទ្យ​ក្នុង​ក្រុង​ស៊ា​ង​ឈី​វ ភាគ​ខាងកើត​ខេត្ត​ហ៊ឺណា​នទៅ​តាម​ប្រពន្ធ​របស់​ខ្លួន​នៅ​តាម​ដងផ្លូវដើម្បី​យក​បំណែក​លិង្គ​ដែល​នាង​លួច​កាត់​យក​ទៅ ។

លោក​វ៉ាននិង​ប្រពន្ធ មានកូន​៥​នាក់ ក្នុង​នោះ​កូនស្រី​៤​នាក់ និង​ប្រុស​ម្នាក់ ។បច្ចុប្បន្ន​លោក​វ៉ា​ន លួច​ទាក់ទង​នារី​វ័យក្មេង​អាយុ​២១​ឆ្នាំយក​ធ្វើ​ជា​ប្រពន្ធចុង ។ នៅ​ពេល​ប្រពន្ធ​ដឹង​រឿង​នោះក៏​យក​កន្ត្រៃ​លួច​កាត់​លិង្គ​ប្តី​ចោល ។

លោក​វ៉ា​នត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យហើយ​គ្រូពេទ្យ​បាន​ជួយ​ត​ភ្ជាប់​លិង្គ​ឱ្យ​មាន​សភាព​ដូច​ដើម​បាន​វិញ ។ទោះជា​យ៉ាងណា​ក្តី សំណាងអាក្រក់​បាន​កើត​លើ​លោក​វ៉ា​ន​ជា​ថ្មីដោយពេល​កំពុង​ដេក​លក់​នៅ​ក្នុង​មន្ទីរពេទ្យត្រូវ​ប្រពន្ធ​លួច​កាត់​លិង្គ​ម្តងទៀត និង​យក​លិង្គ​នោះ​រត់គេច​ចេញដើម្បី​កុំឱ្យ​គ្រូពេទ្យ​យក​ទៅ​ដេរ​ភ្ជាប់​វិញ​បាន ។

លោក​វ៉ា​នព្យាយាម​រត់​ដេញ​តាម​ប្រពន្ធ​ទាំងខ្លួន​ស្រាត​ននលគក ។ពេល​តាម​ប្រពន្ធ​ទាន់​នៅ​កណ្តាលផ្លូវ​ខាង​មុខ​មន្ទីរពេទ្យ លោក​វ៉ា​នក៏​វាយ​ប្រពន្ធ និង​ឈ្លោះ​ទាស់ទែង​គ្នា​បែកផ្សែង ។

លោក​វ៉ា​ន ព្យាយាម​សម្លឹង​រក​មើល​លិង្គ​របស់​ខ្លួន ប៉ុន្តែ​ប្រពន្ធ​បាន​បោះចោល​បាត់ និង​មិន​ប្រាប់​កន្លែង​ទេ ។

អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​ប្តឹង​ប៉ូលិស​។ នៅ​ពេល​ប៉ូលិសនិង​គ្រូពេទ្យ​ទៅ​ដល់​ចំណុច​កើតហេតុ ព្យាយាម​ស្វែងរក​បំណែក​លិង្គប៉ុន្តែ​រក​មិនឃើញ​ទេ ។ វា​ជា​សំណាងអាក្រក់​បំផុត​សម្រាប់​ជីវិត​លោក​វ៉ា​ន ។

ព្រឹក​ឡើង នារី​ជា​ប្រពន្ធចុង​បាន​ទៅ​មើលថែ​ប្តី​នៅ​មន្ទីរពេទ្យហើយ​នាង​សន្យា​ថា នឹង​រៀប​ការ​ជាមួយ​គ្នាទោះបីជា​លោក​វ៉ា​ន​គ្មាន​លិង្គ​ក៏​ដោយ ។

នារី​ជា​ប្រពន្ធចុង​និយាយ​ថា ស្ថានភាព​បែប​នេះ​គ្មាន​បញ្ហា​អ្វី​សម្រាប់​នាង​ទេឯ​ប្តី​ក៏​មិន​ថ្វី​ដែរ ព្រោះ​មានកូន​ដល់​ទៅ​៥​នាក់​រួច​ហើយ ៕

ចុះប្រិយមិត្ត សែនសុខ ស្រៀវអត់ បើប្រពន្ឋកាត់ហើយកាត់ទៀត នោះ??

ប្រពន្ធ​កាត់​លិង្គ​ប្តី ​ព្រោះ​ខឹង​លួច​មាន​ប្រពន្ធចុង គ្រូពេទ្យ​ត​ភ្ជាប់​បាន​ហើយ​ លួច​កាត់​ចោល​ម្តងទៀត!

  • ប្រពន្ធ​កាត់​លិង្គ​ប្តី ​ព្រោះ​ខឹង​លួច​មាន​ប្រពន្ធចុង គ្រូពេទ្យ​ត​ភ្ជាប់​បាន​ហើយ​ លួច​កាត់​ចោល​ម្តងទៀត!已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត