មន្ត្រីគយប៉ោយប៉ែត បញ្ចេញ សកម្មភាពឃោរឃៅចាប់ក្រៀក អ្នករត់ឡានតាក់ស៊ី ដែលមិនបង់ប្រាក់ប្រចាំខែ យកលុយជូន លោក ឆែ សុធា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ

មន្ត្រីគយប៉ោយប៉ែត បញ្ចេញ សកម្មភាពឃោរឃៅចាប់ក្រៀក អ្នករត់ឡានតាក់ស៊ី ដែលមិនបង់ប្រាក់ប្រចាំខែ យកលុយជូន លោក ឆែ សុធា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មិនមែនជា​រឿង​ថ្មី​ទេ ដែល​បណ្តាញ​សង្គម  Face book ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​ ប្រើប្រាស់​ក្នុងការ​ចែករំលែក នូវ​អ្វី ដែល​ថ្មីៗនិង​ចាប់អារម្មណ៍​នោះ​។

ក្នុង​ឃ្លឹប​វីដេអូ ប្រិយមិត្តបណ្តាញFacebook បាន Post នូវ Video Clip នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និងចាប់អារម្មណ៍​យ៉ាងខ្លាំង ​ដោយ​តួអង្គ​ក្នុង នោះគឺមន្ត្រីគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ជាកូនចៅ លោក​ ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ បានបង្ហាញសកម្មភាព ឃោរឃៅ ចាប់អ្នករត់ឡានតាក់ស៊ីដែលមិនបង់ប្រាក់ឲ្យក្រុមខ្លួន ដូចតាម ប្រមាញ់ពួកឧក្រិដ្ឋជន នៅត្រង់ចំណុចភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយ ប៉ែត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ធ្វើឲ្យមានការរិះគន់ ធ្ងន់ៗព្រោងព្រាតពេញ Facebook ។

អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល ដែល​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត ​បាន​រិះគន់ថា មន្ត្រី​គយ ខេត្តបន្ទាយ មានជ័យ ក្រោមបង្គាប់លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករ ខេត្ត បន្ទាយមានជ័យ ដាក់​កុងត្រូល​តាមផ្លូវ​ជាតិ​លេខ​៥ គឺ ​ប្រព្រឹត្ត​អំពើពុក រលួយ​យ៉ាងច្បាស់​ក្រឡែតព្រោះ​គេ​គាបសង្កត់​ឲ្យ​ពួកគាត់​បង់លុយ​ដោយ​ ពុំមាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។

អ្នករត់​តាក់ស៊ី និងអ្នកបើកបរ​រថយន្ត​ឈ្នួល​ ពី​ក្រុង​ប៉ោយប៉ែត មក​ក្រុង​សិរីសោភ័ណ អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​គយ​ខិលខូច​នៅលើ​ផ្លូវជាតិ​លេខ​៥​ជាកូនចៅលោកឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមាន ជ័យ ជាបន្ទាន់ផង​។

ពាក់ព័ន្ធនឹងការបង្ហោះ Video Clip បង្ហាញនូវរឿងអាស្រូវរបស់មន្ត្រីគយ ប៉ោយប៉ែតចាប់ក្រៀកអ្នករត់ឡានតាក់ស៊ី ដូចចាប់ពួកឧក្រិដ្ឋជន ក្នុងរឿង ដែលមិនបាន បង់លុយប្រចាំខែ ជូនមន្ត្រីគយពុករលួយ ដែលប្រិយមិត្ត Facebook បាន Post នោះ និង ការចោទប្រកាន់ពីសំណាក់អ្នករត់ឡាន តាក់ស៊ី នោះគេហទំព័រសារព័ត៌មាន សែនសុខ មិនទាន់អាច សុំការបំភ្លឺ បញ្ជាក់ពីមន្ត្រីគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន នៅឡើយទេ ៕

មន្ត្រីគយប៉ោយប៉ែត បញ្ចេញ សកម្មភាពឃោរឃៅចាប់ក្រៀក អ្នករត់ឡានតាក់ស៊ី ដែលមិនបង់ប្រាក់ប្រចាំខែ យកលុយជូន លោក ឆែ សុធា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ

 https://www.facebook.com/annews.asia/videos/236994373344958/