បង្ក្រាបការដឹកឈើតាមគោយន្ត លោកមេបញ្ជាការPM ក្រុងក្រចេះផ្ទុះអាវុធ បន្លឺឡើងលាន់ឮ ផ្អើលអ្នកស្រុក ?

ខេត្តក្រចេះ ៖ នៅ​យប់​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ការបង្ក្រាប​បទ ល្មើស​ដឹក​ឈើ​មួយ​ករណី ពី​សំណាក់ ​ក្រុមមន្ត្រី​អាវុធហត្ថ​ ក្រុង​ក្រចេះ​។ ក្រោយពី​មាន​ការចាប់​ឃាត់ ​មន្ត្រី​អាវុធហត្ថ​បាន​នាំយក គោយន្ត​ចំនួន​២​គ្រឿង ដែល​មាន​ផ្ទុក​ឈើ​គ្រឿងផ្ទះ​ជាង​កន្លះ​មែត្រ​គូ​ប មក​រក្សាទុក​នៅ​ទី បញ្ជាការ​។​

ប្រភពបានអោយដឹងថា ក្រោយ​បង្រ្កាបភ្លាមៗ ​ប្រជាពលរដ្ឋ​ជា​ម្ចាស់គោ យន្ត​ដឹក​ឈើ​ទាំង​ពីរ​គ្រឿង បាន​ព្យាយាម​ចូល​ទៅ​សម្របសម្រួលយក​គោ យន្ត​មកវិញ តែ​ត្រូវ​ទទួល​ការ​គំរាម​ពី​លោក​មេបញ្ជាការ​ក្រុងក្រចេះឈ្មោះ ផាន សុភក្រ្កវាសនា ដោយ​លោក​គំរាម ​នឹង​វាយខ្នោះ ប្រសិនបើ​នៅតែ​មាន ​ការ​ចេញ​ចូល​ក្នុង​ទីបញ្ជាការ​។ មិនទាន់​បាន​ប៉ុន្មាន​នាទី​ផង សំឡេង​ផ្ទុះ​អាវុធ​ដោយ​កាំភ្លើង AK ជា​ការបាញ់​ឡើង​លើ​របស់​លោក​មេបញ្ជាកា​រ បាន​បន្លឺ​ឡើង​លាន់ឮ ផ្អើល​អ្នកស្រុក ពិសេស​ម្ចាស់​គោយន្ត រត់​បាតជើង​ស​ព្រាត​។​

​ប្រភពបន្តថា រាប់​ទាំង​ករណី​លើ​ក​នេះ​ទៀត ជា​ការបាញ់​លើក​ទី​២​ហើយ របស់​មេ​ប៉េអឹម​ក្រុង​ក្រចេះ ដោយ​កាលពី​ចុងខែ​មេសា កន្លង​ទៅ​មេ​ប៉េអឹម​រូបនេះ ក៏​ធ្លាប់​បាញ់​គំរាម​ជា​ច្រើន​គ្រាប់ ទៅលើ​ក្រុម​អ្នករកស៊ី ​ដឹក​ជន្លង់ ម្រេច នៅ​ចំនុន​ខ្លារ​ស្ទុះ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ក៏​បណ្តាលឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដូចគ្នា​។​

គេហទំព័រសែនសុខ មិនអាចទទួលការបញ្ជាក់ពីលោក ផាន សុភក្រ្ក វាសនា មេបញ្ជាការក្រុងក្រចេះ បានទេ។

បង្ក្រាបការដឹកឈើតាមគោយន្ត លោកមេបញ្ជាការPM ក្រុងក្រចេះផ្ទុះអាវុធ បន្លឺឡើងលាន់ឮ ផ្អើលអ្នកស្រុក ?

បង្ក្រាបការដឹកឈើតាមគោយន្ត លោកមេបញ្ជាការPM ក្រុងក្រចេះផ្ទុះអាវុធ បន្លឺឡើងលាន់ឮ ផ្អើលអ្នកស្រុក ?