ព្រោះតែប្រពន្ធ មិនអាចបំពេញចំណង់តណ្ហា មន្ត្រីគយទៅរកសេវា បំពេញតណ្ហាខ្លួន នៅសណ្ឋាគារសុវណ្ណបុរីថ្មី

រាជធានីភ្នំពេញ ៖ មន្ត្រីគយម្នាក់ ត្រូវបានភរិយារបស់ខ្លួន មកដកយក រថយន្តកាបូបលុយទូរស័ព្ទនៅសណ្ឋាគារសុវណ្ណបុរីថ្មីខាងក្រោយបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៦ ខណៈភរិយាបានតាមដានដឹងថា លោកប្ដីដ៏កំហូច នាំ ស្រីស្នេហ៍ដោះកូយក្នុងសណ្ឋានគារមួយនេះ។

បើទោះជាភរិយាបានដឹងថា ប្ដីរបស់ខ្លួននាំស្រីស្នេហ៍ មកកាន់សណ្ឋាគារ នេះក៏ដោយ ប៉ុន្តែភរិយាមិនបានទៅទាន់ ក្នុងបន្ទប់ជាក់ស្តែងនោះឡើយ ដោយមានការហាមឃាត់ពីម្ចាស់សណ្ឋាគារមិនឲ្យបញ្ហាប្រទូស្តរាយកើត ឡើង ទើបខាងសណ្ឋាគារបានសម្របសម្រួលភាគីខាងប្ដីប្រើមធ្យោបាយ រំដោះស្រីស្នេហ៍ចេញពីកំដៅភ្លើងរបស់ប្រពន្ធ ទើបមិនមានការបញ្ហា កើត ឡើង។ ស្ត្រីជាភរិយាបានស្រែកយ៉ាងខ្លាំងៗ សំឡុត និងជេរផងដែរថា ប្ដី របស់គាត់បានយកស្រីមកដេកនៅទីនេះ ហើយជួយការពាររារាំង មិនឲ្យ ប្រពន្ធបានឃើញស្រីថែមទៀត។ ក្រោយមកប្ដីកំហូចដែល ជាអតីតបម្រើ ការងារនៅក្រុងបាវិត ហើយបច្ចុប្បន្នជាមន្ត្រីគយនៅខេត្តកំពង់ចាមស្ត្រីជា ភរិយា ក៏បានដកយក រថយន្តឡិចស៊ីស៤៥០មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AI-8886 កាបូបលុយ និងទូរស័ព្ទហើយតម្រូវ ឲ្យប្ដី ត្រឡប់ទៅធ្វើការវិញ និងបញ្ឈប់អំពើឆក់កន្តៀត ភ្លក់ម្ហូបក្រៅផ្ទះនេះ។

ចំណែកមន្ត្រីរូបនេះហាក់ដូចជាទទួលនូវកំហុសមិនតវ៉ាអ្វីទេគឺយកតែការ បូបធ្វើការរួចឡើងជិះរ៉ឺម៉កកង់បី ធ្វើយ៉ាងកំសត់ចេញពីទីតាំងសណ្ឋាគារ សូម្បីតែពាក្យលាមួយម៉ាតក៏ហាមិនចេញដែរ៕

ព្រោះតែប្រពន្ធ មិនអាចបំពេញចំណង់តណ្ហា  មន្ត្រីគយទៅរកសេវា បំពេញតណ្ហាខ្លួន នៅសណ្ឋាគារសុវណ្ណបុរីថ្មី

 ព្រោះតែប្រពន្ធ មិនអាចបំពេញចំណង់តណ្ហា  មន្ត្រីគយទៅរកសេវា បំពេញតណ្ហាខ្លួន នៅសណ្ឋាគារសុវណ្ណបុរីថ្មី ព្រោះតែប្រពន្ធ មិនអាចបំពេញចំណង់តណ្ហា  មន្ត្រីគយទៅរកសេវា បំពេញតណ្ហាខ្លួន នៅសណ្ឋាគារសុវណ្ណបុរីថ្មី