«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

ជាមោទនភាពថ្មីមួយទៀត សម្រាប់កម្ពុជា។ ដូចជារៀងរាល់ឆ្នាំ គេហទំព័ររៀបចំដំណើរ​ទេសចរណ៍ (កក់​សណ្ឋាគារ ជួល​រថយន្ដ ទិញ​សំបុត្រ​យន្ដហោះ ...) នៅ​តាម​បណ្ដាញ​អ៊ិនធើណែត ដែល​មាន​ឈ្មោះ​ថា ទ្រីពេវ៉ាយស៊័រ (TripAdvisor) បានចេញ​របាយ​ការណ៍ ពីតំបន់​បេតិកភ័ណ្ឌ​​ក្នុង​ពិភពលោក ដែល​គេ​ចង់​ទៅ​ទស្សនា​កំសាន្ដ​ជាង​គេ ហើយ​នៅ​ឆ្នាំ​២០១៦​នេះ តំបន់​រមណីដ្ឋាន​វប្បធម៌​អង្គរ បានឈរខ្ពស់​នៅ​ខាង​លើ​តារាង៖ លេខ៣ បន្ទាប់​ពី​ក្រុងបូរាណ «Machu Picchu» នៃ​ប្រទេស​ប៉េរូ និង​ព្រះវិហារ​មូស្លីម «Sheikh Zayed» នៃ​ប្រទេស​អេមៀរ៉ាត់​អារ៉ប់រួម។
«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

ប្រាសាទអង្គរវត្តខ្មែរ ដែលមានចំណាស់ជិត១ពាន់ឆ្នាំ របស់កម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

តើមហាសំណង់​បេតិកភ័ណ្ឌបូរាណ​ណាខ្លះ ដែលអ្នកទេសចរណ៍​មកពីគ្រប់ទិសទីក្នុងពិភពលោក ចង់​ទៅ​ធ្វើ​ដំណើរ​កំសាន្ដ និងទស្សនានោះ? ដូចជារៀងរាល់ឆ្នាំ គេហទំព័រដ៏ធំមួយ ដែលមានបណ្ដាញ​នៅ​គ្រប់​ទិសទី​ ជំនាញ​ខាង​ការ​រៀបចំ​​ដំណើរទេសចរណ៍ (កក់សណ្ឋាគារ ជួលរថយន្ដ ទិញសំបុត្រយន្ដហោះ ...) មាន​ឈ្មោះ​ថា ទ្រីពេវ៉ាយស៊័រ (TripAdvisor) បានផ្ដល់ឱកាសទៅឲ្យអ្នកទេសចរណ៍ទាំងអស់នោះ ដើម្បីដាក់ពិន្ទុ​និង​យោបល់ ថា​តើ​មហា​សំណង់​បេតិភ័ណ្ឌ​ណាមួយ ដែលពួកគេចង់ទៅទស្សនា និងឲ្យយោបល់​ទៅ​អ្នក​ផ្សេង​ថា គួរ​តែ​ទៅ​ទស្សនា​កុំបី​ខាន​។

ការដាក់ចំណាត់ថ្នាក់នេះ មិនមែនជាការបោះឆ្នោតជាសាធារណៈទេ តែជាការច្របាច់បញ្ចូលគ្នា ទៅលើ​ការ​ឲ្យ​យោបល់​​ពីសំណាក់​អ្នកទេសចរណ៍ និងពីគុណភាព​សេវាកម្ម​ទេសចរណ៍ នៅក្នុងតំបន់នីមួយៗ ក៏ដូចជា​ការ​វាយ​តម្លៃ សម្រាប់រយៈពេល១២ខែ ទៅតាមមហាសំណង់បេតិកភ័ណ្ឌនានា នៅក្នុងពិភពលោក។ បាន​សេចក្ដី​ថា មិនមែន​ប្រទេស​ណា ដែលមានប្រជាជនច្រើន ដូចយ៉ាងចិន ឬឥណ្ឌាជាដើម អាចទៅ​ធ្វើការ​បោះឆ្នោត (ជា​ឧទាហរណ៍៖ បោះឆ្នោត​ឲ្យតែតំបន់ទេសចរណ៍ ឬមហាសំណង់បេតិកភ័ណ្ឌ របស់ជាតិខ្លួន) ជា​លក្ខណៈ​សេរី​បាន​ឡើយ  ដោយ​ហេតុ​ថា​​អ្នក​បោះឆ្នោត​ទាំងនោះ មិនបានទៅទស្សនា​ដោយផ្ទាល់។

តំបន់បេតិភ័ណ្ឌដែលជាប់ចំណាត់ថ្នាក់លើគេ បានទៅលើទីក្រុងបូរាណ «Machu Picchu» របស់​ប្រទេស​ប៉េរូ (ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង) អមដោយចំណាត់ថ្នាក់លេខពីរ បានទៅលើ​មហាព្រះវិហារ​មូស្លីម «Sheikh Zayed» នៃប្រទេសអេមីរ៉ាត់​អារ៉ាប់រួម (ទ្វីបអាស៊ីខាងលិច)។ ចំណែកប្រាង្គប្រាសាទនានា នៅ​ក្នុង​តំបន់​រមណីដ្ឋាន​​វប្បធម៌ និង​ប្រវត្តិសាស្ត្រ «អង្គរ» នៃខេត្តសៀមរាប (កម្ពុជា) បានទទួលចំណាត់លេខ៣។

នៅក្នុងទ្វីបអាស៊ីខាងកើត មហាសំណង់បេតិកភ័ណ្ឌ​ដែលជាប់​នៅក្នុងចំណាត់លើគេទាំង២៥ មាននៅ​ក្នុង​ប្រទេស​ចិន​ចំនួន​ពីរ គឺ«មហាកំផែង» ជាប់លេខ១៦ នៅ​ក្នុង​ប្រទេស​ថៃ​ចំនួន​មួយ គឺ​មហា​សំណង់​​ព្រះ​ពុទ្ធ​ដិមាករ នៅរាជធានីបាងកក ជាប់លេខ២១ និងនៅក្នុងប្រទេសជប៉ុនចំនួនមួយ គឺប្រាសាទ «Fushimi Inari-​taisha» ជាប់លេខ២៥។ អ្នកស្រី «Artiné Mackertichian» អ្នក​នាំ​ពាក្យ​ឲ្យគេហទំព័រ ទ្រីពេវ៉ាយស៊័រ បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «តំបន់បូរាណវត្ថុណា​ក៏​ដោយ មិន​ថា​តែ​ទីកន្លែង​គោរព​បូជា​សាសនា ឬមហាសំណង់​ប្រវត្តិសាស្ត្រ​នោះ​ទេ កម្មវិធី "Travelers' Choice Monuments" របស់ ទ្រីពេវ៉ាយស៊័រ កំពុងវាយតម្លៃបន្តទៀត សម្រាប់ឆ្នាំនេះ នូវ​មហា​សំណង់​បេតិកភ័ណ្ឌ ដែល​ល្អល្អះ​ជាង​គេ នៅក្នុងពិភពលោក»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជូនចំណាត់ថ្នាក់១០លើគេបំផុត នៃបណ្ដាមហាសំណង់​បេតិកភ័ណ្ឌធំៗ​ក្នុង​លោក ដែលគេ​ចង់​ទៅ​ទស្សនា​បំផុត ក្នុងឆ្នាំ២០១៦នេះ។ ចំណាត់ថ្នាក់ខាងក្រោម នឹងរៀបជូន​ពីលេខ​អន់​ជាង​គេ (លេខ១០) មកកាន់លេខ​ខ្ពស់​ជាង​គេ (លេខ១)៖

១០) ព្រះវិហារកាតូលីក «Dôme» នៅក្នុងក្រុង មីឡង់ (Milan) នៃប្រទេសអ៊ីតាលី៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០៩) រូបចម្លាក់ «Lincoln Memorial and Reflecting Pool» នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន (Washington) នៃប្រទេសអាមេរិក៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០៨) ប្រាសាទ «Alhambra» នៅក្នុងក្រុង គ្រឺណាដ (Grenade) នៃប្រទេសអេស្ប៉ាញ៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០៧) ព្រះវិហារកាតូលីក «Saint-Sauveur-sur-le-Sang-Versé» នៅក្នុងក្រុង ស៊ាំងភីធើស្បួរ (Saint-Pétersbourg) នៃប្រទេសរ៉ូស្ស៊ី៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០៦) ព្រះវិហារកាតូលីក «Cordoue» នៅក្នុងក្រុង ក័រឌូ (Cordoue) នៃប្រទេសអេស្ប៉ាញ៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០៥) ប្រាសាទ «Taj Mahal» នៅក្នុងក្រុង អាហ្គ្រា (Agra) នៃប្រទេសឥណ្ឌា៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០៤) ព្រះវិហារកាតូលីក «Saint-Pierre» នៅក្នុងរដ្ឋ វ៉ាទីង់ (Vatican)៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០៣) ប្រាង្គប្រាសាទអង្គរ នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០២) ព្រះវិហារមូស្លីម «Sheikh Zayed» នៅក្នុងរាជធានី អាប៊ូដាប៊ី (Abu Dhabi)» នៃប្រទេសអេមៀរ៉ាត់អារ៉ាប់រួម៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦

០១) ទីក្រុងបូរាណ «Machu Picchu» ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសប៉េរូ៖

«អង្គរ»​ជាប់​លេខ​៣ ជា​ប្រាសាទ​ដែល​អ្នក​ទេសចរណ៍​ស្រឡាញ់​ជាង​គេ សម្រាប់​ឆ្នាំ​២០១៦