ព្រះនាងចៀវៃ អាយុ៤០ឆ្នាំ ប្រកាស មានស្នេហ៍ជាមួយនឹង តារាប្រុសវ័យ ៣៦ឆ្នាំ

តៃវ៉ាន់៖ តារាស្រីតៃវ៉ាន់ នាង Ruby Lin ដែលភាគច្រើនទស្សនិកជនខ្មែរ ហៅនាងព្រះនាងចៀវៃ ក្នុងរឿងព្រះនាងយេយេ បានធ្វើដំណើរកម្សាន្ដវិស្សមកាល ទៅកាន់ប្រទេសជប៉ុន ជាមួយនឹងតារាស្រី Shu Qi កាលពីពេលថ្មីៗនេះ ដែលអ្នកទាំងពីរសុទ្ធតែជាអ្នកនៅលីវ ក្នុងវ័យ ៤០ឆ្នាំ។

ជាមួយគ្នានេះ នាងបានឆ្លើយតបយ៉ាងខ្លីថា ពួកយើងមិនរៀបការ មិនប្រាកដថា មិនមាននរណា មិនត្រូវការយើងនោះទេ ដែលជួនកាលពួកយើងនឹងអាចធ្វើភ្លាមៗ ដោយគ្មានគម្រោងក៏ថាបាន។ ទោះជាយ៉ាងណា មិនបានប៉ុន្មានផង កាលពីម្សិលមិញនេះ នាងបានប្រកាសថា នាងនិង តារាប្រុស Wallace Huo អាយុ៣៦ឆ្នាំ កំពុងតែទាក់ទងគ្នា ដែលនាងបានប្រកាសនៅក្នុងបណ្ដាញសង្គមចិន Weibo ដោយសរសេរជាសារថា ពួកយើងនឹងសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងជូនពរពួកយើង

គួរបញ្ជាក់ថា អ្នកទាំងពីរធ្លាប់បានសម្ដែងរឿងភាគ Sound Of Colors ជាមួយគ្នា កាលពីឆ្នាំ២០០៦ និងត្រូវបានគេនិយាយថា អ្នកទាំងពីរលួចទំនាក់ទំនងមានស្នេហាជាមួយគ្នា ៤ឆ្នាំមកហើយ៕

ប្រភពពី Lollipop | Straitstimes

ការចាប់អារម្មណ៍ខ្មែរឡូត៖

រំលឹកដល់រឿងព្រះនាងយេយេ ក៏អាចធ្វើឲ្យនឹកឃើញដល់ នាងត្រចៀកកាំ ដែលជាតួឯកស្រីគឺនាង Vicki Zhao ដែលនាងបានរងនូវពាក្យបណ្ដឹងពីបុរសម្នាក់ កាលពីខែមិថុនា ឆ្នាំ២០១៥ ដោយសារតែនាងសម្លក់បុរសនេះ តាមទូរទស្សន៍ ដែលធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង។ គួរបញ្ជាក់ថា បុរសមិនស្គាល់ឈ្មោះម្នាក់ បានដាក់ពាក្យប្តឹង នាងត្រចៀកកាំ ទៅតុលាការ ដោយហេតុផលថា ការសម្លក់ របស់នាង តាមរយៈ កញ្ចក់ទូរទស្សន៍ ដោយប្រើ កែវភ្នែកធំៗ បានធ្វើឲ្យប៉ះពាល់ ដល់ផ្លូវវិញ្ញាណរបស់គេយ៉ាងខ្លាំង។ នៅក្នុងនោះនាងបានឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់បុរសនេះ ដោយលាយឡំ នឹងសំណើចផង ថា៖ "វាមិនមែនជារឿងអ្វី ធំដុំនោះទេ។ ខ្ញុំគិតថា ពាក្យបណ្តឹងនោះ មិនអាចទៅដល់ដៃ តុលាការបាននោះទេ"។

ជាចុងក្រោយ នាងបាននិយាយថា៖ "ពេលក្រោយ ប្រហែលជាខ្ញុំ ត្រូវសម្តែង ដោយពាក់វ៉ែនតា ហើយមើលទៅ"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload