គួរឲ្យសោកស្តាយ! សមាជិក២រូប នៃក្រុម Miss A បានបញ្ចប់កុងត្រា ជាផ្លូវការហើយ! (មានវីដេអូ)

កូរ៉េខាងត្បូង៖ ក្រោយពីក្រុមចម្រៀងនារី Miss A បាត់មុខមួយរយៈធំ ពីលើឆាកតន្រ្តី Kpop​ មក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ខំទន្ទឹងរង់ចាំចម្រៀងថ្មីរបស់ពួកគេយ៉ាងយូរ។ អ្នកគាំទ្រចង់ឃើញពួកគេឈរនៅលើឆាកតន្រ្តីរួមគ្នា ទាំង៤នាក់សាជាថ្មីម្តងទៀត ប៉ុន្តែមិនថាយ៉ាងណា ដំណឹងចុងក្រោយ ពីក្រុម Miss A បានធ្វើឲ្យអ្នកគាំទ្រ ស្រងាកចិត្ត និងសោកស្តាយយ៉ាងខ្លាំងផងដែរ។

ជាការពិតណាស់ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦ថ្មីៗនេះ ផលិតកម្មJYP Entertainment បានប្រកាសជាផ្លូវការមួយថា៖ «សមាជិក២រូប របស់ក្រុមMiss A គឺកញ្ញា Fei និងកញ្ញា Jia បានចប់កិច្ចសន្យាកុងត្រាជាមួយ ផលិតកម្មហើយ ។ ដោយកិច្ចសន្យា រវាងJia និង ផលិតកម្ម ត្រូវបានបញ្ចប់ចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ ហើយយើងពិតជាអគុណណាស់ដែលJia បានចំណាយយ៉ាងយូរនៅជាមួយផលិតកម្មJYPពួកយើង ហើយយើងនឹងសង្ឃឹមថា នៅថ្ងៃខាងមុខ នាងនឹងមានអនាគតត្រចាំងត្រចង់»

លើសពីនេះ ផលិតកម្មក៏បានបន្តទៀតថា៖ «នៅពេលនេះ Fei នាងក៏បានចុះកិច្ចសន្យាថ្មី នឹងនៅបន្តជាមួយផលិតកម្មយើងបន្តទៅទៀត ព្រមទាំងនៅបន្តសកម្មភាពដែលនាងកំពុងតែធ្វើ ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅឯប្រទេសចិនដូចគ្នា ដោយផលិតកម្មយើង នឹងគាំទ្រ លើកស្ទួយនាងឲ្យអស់ពីចិត្ត។ ពីព្រោះថាចាប់ពេលនេះទៅ សមាជិកក្រុមMiss A នឹងផ្តោតទៅលើសកម្មភាពបុគ្គលច្រើនជាង»

គួរបញ្ជាក់ថា ចំនែកឯកិច្ចសន្យារបស់ សមាជិក២រូបទៀត គឺនាង Suzy និង Min នឹងត្រូវបានផុតកំណត់ នៅឆ្នាំក្រោយនេះផងដែរ៕

តើអ្នកមានអារម្មណ៍យ៉ាងណា ដែលJia បានចាកចេញពីMiss A និងផលិតកម្ម JYP នេះ?

ប្រភព៖ Soompi

ចំណាប់អារម្មណ៍ខ្មែរឡូត

ជាធម្មតា រាល់តារាចម្រៀងគ្រប់រូប ឲ្យតែជាតារាចម្រៀងក្នុងផលិតកម្ម គឺសុទ្ធសឹងតែ ចុះកុងត្រា ជាមួយក្រុមហ៊ុន ឬក៏ផលិតកម្មដែល ពួកគេជ្រកកោនទាំងអស់។

ហើយនៅក្នុងឆ្នាំនេះ គឺមានតារា​ Kpopជាច្រើន ដែលនឹង ត្រូវផុតកុងត្រា និងអាចដល់ថ្នាក់រំសាយក្រុមចោលក៏ថាបាន។ ដូចជាក្រុម Kara ជាដើម ដែលពួកគេបានផុតកុងត្រាហើយបានរំសាយក្រុម ប៉ុន្តែមានតែសមាជិក ​ ៣នាក់ទៀតប៉ុណ្ណោះ ដែលនៅបន្តកិច្ចកុងត្រាថ្មី ​ជាមួយផលិតកម្មថ្មីDSP Media។

ទន្ទឹមនឹងនេះ ក្រុមអ្នកគាំទ្រជាច្រើន កំពុងតែជជែកគ្នា អំពីស្ថានភាពរបស់តារាទាំង៦ក្រុម ដែលពេញនិយម នាពេលបច្ចុប្បន្ន ថាតើពួកគេ នឹងអាចដូចក្រុម Kara ដែរឬទេ? ឬក៏ពួកគេយល់ព្រមនៅតែបន្តកិច្ចសន្យា?

ខាងក្រោមជាក្រុមចម្រៀង Kpop ដែលនឹងត្រូវផុតកុងត្រា ប្រឈមការរំសាយចោល៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload