កំពូលស្ទីលសក់ ទាំង១២ម៉ូដ របស់តារាKpop ទាំងនេះ មើលហើយ ទប់សំណើចអត់ចង់បាន!

កូរ៉េខាងត្បូង៖ ជាទូទៅសំរាប់តារា Kpop ស្ទីលម៉ូដសក់ ពិតជាមានសារៈសំខាន់មិនគួរឲ្យជឿ ក្នុងការបង្កើនសម្រស់ និងភាពទាក់ទាញ ពីក្រសែភ្នែកអ្នកទស្សនាគ្រប់ៗគ្នា និងអាចជួយបង្កើន ភាពចាប់អារម្មណ៍ទ្វេរឡើងផងដែរ។

តាមពិតទៅ មិនមែនត្រឹមតែម៉ូដសក់មួយ អាចជួយបង្កើនសម្រស់ ឲ្យកាន់តែទាក់ទាញនោះទេ ប៉ុន្តែវាត្រូវតែបូកផ្សំជាមួយនឹង ស្ទាយតុបតែងខ្លួនដូចជា សម្លៀកបំពាក់ ឬស្បែកជើងជាដើម ដែលទាំងអស់នេះរួមផ្សំចូលគ្នាទៅ ទើបធ្វើឲ្យមានភាពរឹតតែអស្ចារ្យ និងទាក់ទាញចាប់អាម្មណ៍បានច្រើនជាងមុនថែមទៅទៀត។

ប៉ុន្តែមិនថាយ៉ាងណា ថ្ងែនេះខ្មែរឡូត បានលើកយកនូវកំពូលស្ទីលសក់ទាំង១២ម៉ូដ ដែលមើលទៅ មានម៉ូតសក់ខ្លះ ពិតជារៀងចំលែកបន្តិច ប៉ុន្តែវាពិតជាអស្ចារ្យព្រោះវាបានច្នៃម៉ូដឡើង ដោយអ្នកជំនាញផ្នែកច្នៃម៉ូដសក់ និងបានធ្វើវាដោយល្អិតល្អន់ ព្រមទាំងពិសេសបំផុត៕

ដូចនេះ សូមទស្សនារូបភាពទាំងអស់គ្នា៖

ប្រភព៖ Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត

ក្រឡេកមកមើល តារាសម្តែងខ្មែរ កញ្ញា មាន សូនីតា ឯនេះម្តង ដោយកញ្ញាជាតារាមួយដួង ដែលត្រូវបានគេសម្គាល់ឃើញថា នាងតែងផ្លាស់ប្តូរ ម៉ូតសក់ជារឿយៗ ម្តងជាសក់ខ្លី ម្តងសក់វែងជាដើម។

តារាស្រី សម្បូរមន្តស្នេហ៍រូបនេះ ចូលចិត្តលេងម៉ូតសក់គ្រប់យ៉ាង ទៅតាមកម្មវិធីនានា ព្រោះមិនចង់ឲ្យមហាជន មានការធុញទ្រាន់ នឹងម៉ូតសក់ដដែលៗរបស់នាង។ ហើយចំពោះ ម៉ូតសក់របស់កញ្ញា មាន សូនីតា សាមញ្ញៗប៉ុន្តែមើលទៅស្រស់ស្អាត ពិតជាសាកសមនឹងទម្រង់មុខរបស់នាងយ៉ាងខ្លាំង៕

លើសពីនេះទៅទៀត ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ងាកមកចាប់អារម្មណ៍ នូវតារាស្រីសាច់ចាំ អាយុជាងសាម Fan Bingbing ដែលជាតារាស្រីចូលចិត្តលេងខ្លួន ស៊ិចស៊ីបញ្ចេញដើមទ្រូង មិនថាតែនៅក្នុងរឿង ឬក៏នៅខាងក្រៅនោះទេ ដែលធ្វើឲ្យអ្នករាល់គ្នា កោតសរសើរនឹងសម្រស់ដ៏ស្រស់ស្អាត របស់នាងមិនដាច់ពីមាត់។ ប៉ុន្តែមិនថាយ៉ាងណា Fan Bingbingក៏ជាអ្នកចូលចិត្តលេងស្ទាយម៉ូដសក់ មិនធម្មតាដែរ ហើយសុទ្ធសឹងតែជាម៉ូតសក់ ដែលគួរឲ្យចាប់អារម្មណ៍ ព្រមទាំងស្រស់ស្អាតប្លែកៗ និង សាកសមទៅនឹងសម្រស់របស់កញ្ញាថែមទៀតផង។

ខាងក្រោមនេះ ជាម៉ូតសក់របស់ Fan Bingbing៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload