នាយគ្រឿន ទោះល្បី​ក៏នៅតែ ​មិនចោលសាច់​សន្តិសុខភូមិ​ (មានវីដេអូ)

ភ្នំពេញ​៖ ថ្វីដ្បិត​តែ​ នាយគ្រឿន ជា​តារាកំប្លែង​ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា ប៉ុន្តែ តារាពហុជំនាញនេះ ក៏នៅតែមិនភ្លេចនោះទេ នូវ​ទម្លាប់ចាស់ ផឹកស្រាស ស្រាថ្នាំ ក្លែម​សាច់​សន្តិសុខភូមិ ។​

ក្នុងបទសម្ភាស ជាមួយនឹងលោក សាន ប៊ុនធឿន នាយគ្រឿនបាននិយាយថា «ស៊ី ហ្នឹង​ពេញទំហឹង​ហើយ ឥឡូវនៅតែហូប គ្រាន់ថា យើង​មិនតាពីតាពាស គេឃើញ​គេថា ស៊ីអីស៊ីមិនគិតហ្នឹងណា ប៉ុន្តែនៅតែហូបមិនចោលទេ »។​ ការ​ឆ្លើយបែបនោះ ដោយសារតែ លោក សាន ប៊ុន ធឿន បានចោទជាសំនួរ ថា ពីមុនធ្លាប់ស៊ីសាច់ឆ្កែដែរ ? ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖ 

ប្រភព ៖
ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ តារាកំប្លែងសម្បូរវោហារ ប្រចាំស្ថានីយទូរទស្សន៍ CTN នាយគ្រឿនរូបនេះ ក៏ត្រូវបានគេកោតសរសើរ ថា ជាតារាកំប្លែងមួយរូប ដែលចេះគោរពពេលវេលាបានយ៉ាងល្អផងដែរ កាលពីថ្ងៃធ្វើពិធីក្រុងពាលី ខ្សែភាពយន្តថ្មីមួយ។

នេះបើតាមសម្តីក្រុមការងារថតនៅកន្លែងធ្វើពិធីក្រុងពាលី បានប្រាប់ឲ្យ ខ្មែរឡូត ដឹងថា "បងគ្រឿន គាត់មកមុនតារាផ្សេងៗទៀត ហើយគាត់គេងននាលលេង ពេញកម្រាលព្រំហ្នឹង។ មួយសន្ទុះក្រោយ តារា២ដួងទៀត បានមកដល់ គឺបង សុបិន្ត និង កញ្ញា ម៉ៅ ចាន់ធីតា" ។

ទិដ្ឋភាពកម្របានឃើញបែបនេះ បង្ហាញឲ្យឃើញថា នាយ គ្រឿន ចេះគោរពពេលវេលាការងារ បានយ៉ាងត្រឹមត្រូវ ដោយសុខចិត្តមកគេងលេង ក៏មិនមកយឺតយ៉ាវដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload