ដួង ម៉ានិច ធ្វើ​ឲ្យ​ អាន គុណកូឡាភ្ញាក់ផ្អើល​

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក អាន គុណកូឡា នៅរាត្រីយប់មិញនេះ ត្រូវបានតារាសម្តែង និងចម្រៀង កញ្ញា ដួង ម៉ានិច បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ព្រោះតែនាងបានធ្វើឲ្យ លោកមានភាពភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។

ក្រោយពីតារាចម្រៀង លោក អាន គុណកូឡា និង កញ្ញា ដួង ម៉ានិច បានដឹងដៃគ្នាត្រឡប់ពីការសម្តែង នៅប្រទេសកូរ៉េ មកគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ មានភាពសិ្នទ្ធស្នាល ជាមួយគ្នាខ្លាំងប្រៀបដូចជាគូស្នេហ៍ ហើយនៅពេលយប់មិញនេះ តារាស្រីរាងតូចច្រឡឹង កញ្ញា ដួង ម៉ានិច បានធ្វើឲ្យ លោក កូឡា មានភាពភ្ញាក់ផ្អើល ខណៈដែលពួកគេ បានចូលរួមពិធីមង្គលការ ហើយនៅពេលចប់កម្មវិធី នាងក៏បានកាន់នំខួបកំណើតគម្រប់២៧ឆ្នាំ ធ្វើឲ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្វីដែលពិសេស សម្រាប់ថ្ងៃកំណើតរបស់លោក អាន គុណកូឡា ដែលជាកម្មវិធីខួបកំណើត ឥតព្រៀងទុកនោះក៏មានវត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួមផងដែរ។

ហើយក្រោយពីបញ្ចប់កម្មវិធីនោះ លោកនិងមិត្តភក្តិក៏បន្តដំណើរ ទៅជប់លៀង ខួបកំណើតនៅកន្លែងផ្សេងទៀត ដែលមានមិត្តសិល្បៈ មួយចំនួនចូលរួមផងដែរ ៕

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញផងដែរ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក អាន គុណកូឡា និងតារាស្រី កញ្ញា ដួង ម៉ានិច កាលពីពេលកន្លងទៅ បានដឹកដៃគ្នាទៅសម្តែង នៅលើទឹកដីប្រទេសកូរ៉េ គឺពួកគេបង្ហាញភាពផ្អែមល្ហែម កៀកកើយគ្នា ប្រៀបដូចគូស្នេហ៍ ។

តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហាញពីភាពផ្អែមល្ហែម កៀកកើយអោបរឹតគ្នា មើលទៅប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីអោបរឹតគ្នា ខណៈពេលដែលពួកគេ បានដឹកដៃគ្នា ចេញទៅសម្តែង នៅលើទឹកដីកូរ៉េ ។

ចង់ដឹងថាតារាប្រុសស្រីមួយគូនេះ មានភាពផ្អែមល្ហែមជាមួយគ្នា កម្រិតណា សូមទៅទស្សនាទាំងអស់គ្នា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload