ពេជ្រ សោភា ផ្តល់អំណោយ អណ្តូងទឹកស្អាត ដល់ប្រជាពលរដ្ឋ នៅខេត្តតាកែវ

ភ្នំពេញៈ ដោយសារតែរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ អាកាសធាតុហាក់ក្តៅ រីកស្ងួតទឹកស្ទើរគ្រប់ទីកន្លែង ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតាមបណ្តាល ខេត្តមួយចំនួន ប្រឈមការរស់នៅខ្វះខាតទឹកប្រើប្រាស់ ស្របពេល ដែលរាជរដ្ឋាភិបាលមាន កំពុងតែមមាញឹក ក្នុងការជួយដឹកទឹកចែក ជូនដល់ប្រជាពលរដ្ឋផងនោះ តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា នៅពេលថ្មីៗនេះ ក៏បានចូលរួម សកម្មភាព ក្នុងការចែក ទឹកជូនដល់ពលរដ្ឋផងដែរ ដោយពេលថ្មីៗនេះ នាងបានផ្តល់ជាអំណោយ ជីកអណ្តូង ទឹកស្អាតមួយផ្តល់ជូន ដល់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តតាកែវ ។ 

អណ្តូងទឹកស្អាតមួយ ដែលជាអំណោយរបស់ តារាចម្រៀង នៅផលិតកម្មហង្សមាសគឺ អ្នកនាង ពេជ្រ សោភា និងក្រុមSP បានលេចចេញជារូបរាង នៅភូមិប្រសូត្រថ្មី ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីលើកមុន តារាដែលល្បីខាងរ៉េប និងជាអ្នកតែងនិពន្ធបទចម្រៀង Originol song គឺលោក ងួន ដេវីត និងតារាចម្រៀងមានថ្គាមខ្លា គឺអ្នកនាង ពេជ្រ សោភា ដែលជាម្ចាស់បទ “រាំញីកែងជើង” ត្រូវបានអ្នករិះគន់ម្នាក់ ដែលមានឈ្មោះថា លី វិបុលបញ្ញាពិសិដ្ឋ បានធ្វើការសុំទោស ជាសាធារណៈ ចំពោះអ្នកទាំងពីរ ក្រោយពីគេ បានធ្វើការរិះគន់ មិនសំចៃមាត់ទៅលើ បទចម្រៀងខាងលើថា មានការចម្លងពីបរទេស ។

យោងតាម Facebook របស់លោក ងួន ដេវីត បានឲ្យដឹងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដោយការបង្ហោះ Page ឈ្មោះ លី វិបុលបញ្ញាពិសិដ្ឋ ដែលបានសរសេរថា «ខ្ញុំ Ly vibol panha piseth សូមធ្វើការសុំទោស បងប្អូនខ្មែរទាំងអស់ ជាពិសេស បង ងួនចាន់ដេវិត និងបង ពេជ្រ សោភា ជាសាធារណៈ ព្រោះកន្លងមក ខ្ញុំបានចោទពួកគាត់ថា បាន copy បទ«ញីកែងជើង» ពីប្រទេសថៃ ជាការពិតណាស់ សូម្បីតែ ប្រមុខរាជរដ្ឋាភិបាល ក៏លោកទទួលស្គាល់ដែរថា បទ«ញីកែងជើង» ជាបទខ្មែរ Originol song no copy អរគុណ អ្នកទាំងពីរបំផុត ដែលខំប្រឹងប្រែង ដើម្បីខ្មែរ »។ 

គួររំលឹកថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ម្ចាស់ Page ឈ្មោះ Ly vibol panha piseth ធ្លាប់បានសរសេរ ប្រកាស ក្នុងន័យវាយប្រហារ ទៅតារាទាំងពីរដួង ថា « បន្តិចទៀតបន្ទាប់ ពីចូលឆ្នាំខ្មែរហើយ ខ្ញុំនឹងនិស្សិតជាង ១០០នាក់ និងបើកការ សើបអង្កេត លក្ខណៈទ្រង់ទ្រាយធំ មានទាំងការដាក់ញាត្តិ នៅក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យ ពេជ្រ សោភា និង ងូន ចាន់ដេវីត ចេញមុខបកស្រាយ នឹងទទួលខុសថា បទ «រាំញីកែងជើង» ជាបទដែលពួកគេបាន copy មកពីថៃមិនជាបទ Originol songទេ ពេជ្រ សោភា អើយ ងួន ចាន់ដេវីត ក៏ចឹងដែរ មានសមត្ថភាពអី និពន្ធបទ ញីកែងជើងនោះ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload