ញាក់សាច់! មើលផ្ទះតារាថៃល្បីៗ រៀបចំយ៉ាងប្រណីត ដូចវិមានអញ្ចឹង!

ថៃ៖ តារាល្បីៗភាគច្រើន តែងចំណាយលុយរបស់ខ្លួន យ៉ាងសន្ធឹកសន្ធាប់ លើការធ្វើផ្ទះ និងរៀបចំរបស់របរសុទ្ធតែប្រណីតៗ ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេ ដែលមានក្នុងវិស័យសិល្បៈ។ ហើយនៅក្នុងនោះដែរ ក៏មានតារាថៃមួយចំនួន បានសាងសង់ផ្ទះធំៗ ដូចជាវិមានក្នុងរឿងនិទានផងដែរ។

យោងតាមប្រភពព័ត៌មានថៃ បានបង្ហាញផ្ទះធំៗរបស់តារាថៃល្បីៗ ដែលមានតម្លៃមិនតិចជាង ១០លានបាត (ប្រមាណជិត ៣សែនដុល្លារឡើងទៅ)  នោះទេ។ ហើយបើក្រឡេកមើលក្នុងផ្ទះរបស់ តារាថៃទាំងអស់នោះ បានរៀបចំយ៉ាងអស្ចារ្យ ជាមួយនឹងអាងហែលទឹក និងរបស់របរប្រើប្រាស់នៅក្នុងផ្ទះជាដើម សុទ្ធតែមានតម្លៃទាំងអស់។

ក្នុងនោះដែរ តារាថៃ ដែលត្រូវបានគេដឹងលឺថា មានផ្ទះធំៗដូចវិមាន មាន នាង Aum Patcharapa នាង Kimberly នាង Aff Taksaorn នាង Ploy Childjun នាង Aummy នាង Newclear Handa និងDj Petjah ជាដើម៕

តោះមើលផ្ទះដ៏ប្រណីត របស់តារាថៃល្បីៗ ជាមួយខ្មែរឡូតបន្តិចទៅមើល៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ខ្មែរឡូតក៏ធ្លាប់បានចុះផ្សាយពីព័ត៌មាន ដែលស្រដៀងនឹងនេះផងដែរ គឺមានក្មេងៗកូនអ្នកមានចិន បង្អួតភាពឡូយឆាយ និងទ្រព្យសម្បត្តិ យ៉ាងសម្បើម លើបណ្តាញសង្គម។

កន្លងមកយើងធ្លាប់តែបានឃើញ ក្រុមយុវវ័យជាច្រើន ដែលជាកូនអ្នកមាន នៅឯបរទេសដូចជា រុស្ស៊ី អាមេរិក និងអង់គ្លេស ជាដើមនោះ នាំគ្នាបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីភាពឡូយឆាយ និងការចាយវាយដោយខ្ជះខ្ជាយ ដោយមិនខ្វល់អ្វីទាំងអស់ ក៏ព្រោះតែពួកគេជាកូនអ្នកមាន មិនខ្វះលុយចាយ បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តែសម្រាប់លើកនេះវិញ គឺជាក្រុមក្មេងៗដែល ជាកូនអ្នកមាន របស់មហាសេដ្ឋីចិន វិញម្តងដែលបាន ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹក អំពីការប្រើប្រាស់របស់របរថ្លៃៗ ការធ្វើដំណើរកំសាន្តដោយ ប្រើប្រាស់មធ្យោបាយ ដែលមានតម្លៃថ្លៃ ការប្រើប្រាស់រថយន្ត ដ៏មានតម្លៃថ្លៃ និងការទទួលទានអាហារ អស្ចារ្យជាច្រើនផ្សេងទៀត។

ជាងនេះទៅទៀត ក្រុមក្មេងៗនៃកូនអ្នកមាន ទាំងនោះក៏ធ្លាប់បាន បង្ហាញខ្លួននៅតាម កញ្ចក់ទូរទស្សន៍ ដើម្បីលាតត្រដាងអំពីបទពិសោធន៍ នៅក្នុងជីវិតរបស់ពួកគេ ទាក់ទងនឹងការចាយវាយខ្ជះខ្ជាយច្រើន ហួសសម្បើមនេះផងដែរ។ ដោយហេតុនេះហើយ ទើបញ៉ាំងឲ្យ លោកប្រធានាធិបតីចិន Xi Jinping ព្យាយាមធ្វើការហាមឃាត់ ក្រុមក្មេងៗទាំងនោះ ក្នុងបំណងកុំឲ្យមានការ ចាយប្រាក់ខ្ជះខ្ជាយ ដែលអាចនាំឲ្យមាន ការប៉ះពាល់ដល់សង្គមជាតិផងដែរ។

តែយ៉ាងណាមិញ ការខិតខំប្រឹងប្រែងចាត់វិធានការទប់ស្កាត់ របស់ប្រធានាធិបតី Jinping ទំនងជាអាចនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើពួកក្រុមយុវវ័យទាំងនោះ មិនព្រមបញ្ឈប់ នៅតែមានសកម្មភាពបង្អួតទ្រព្យសម្បត្តិ លើបណ្តាញទំនាក់ទំនងសង្គម បន្តទៅទៀតនោះ៕

តោះកុំបាច់រង់ចាំយូរ ទៅទស្សនារូបភាពទាំងនោះ ទាំងអស់គ្នា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload