តារាស្រី Lin Chi-ling វ័យ៤១ឆ្នាំទៅហើយ តែពេលស្លៀកឈុតសិស្សសាលា ដូចនារីទើបពេញក្រមុំ!

តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបថតប៉ុន្មានសន្លឹក របស់តារាសម្តែងស្រីតៃវ៉ាន់ វ័យ៤១ឆ្នាំ នាង Lin Chi-ling រួចមក។

រូបថតប៉ុន្មានសន្លឹក របស់តារាស្រីស្រស់ស្អាត សាច់សខ្ចី វ័យ៤១ឆ្នាំ Lin Chi-ling ក្នុងកម្មវិធីទូរទស្សន៍ «Go Fighting» ត្រូវបានចែកចាយនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញ នាងស្លៀកឈុតសិស្សសាលា ជាមួយសំពត់ខ្លីត្រឹមជង្គង់ អាវកាក់ខាងក្រៅ និងស្ពាយកាតាបពណ៌ផ្កាឈូក ដែលមើលទៅពិតជាដូចនារី ទើបពេញវ័យក្រមុំផងដែរ។

យ៉ាងណាមិញ សម្រស់របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នាំគ្នាបញ្ចេញមតិគ្រប់ៗគ្នាថា នាងហាក់បីដូចជា មិនចេះចាស់ទាល់តែសោះ បើទោះបីជានាង មានវ័យរាងជ្រេរបន្តិចក៏ដោយ។

គួរបញ្ជាក់ផងដែរថា Lin Chi-ling គឺជាតារាម៉ូដែល និងសម្តែង ដែលមានឈ្មោះល្បីល្បាញ នៅក្នុងប្រទេសចិន ហើយធ្លាប់បានដើរតួ ក្នុងខ្សែភាពយន្តចិន ល្បីៗជាច្រើន ដូចជា រឿង «Monk Comes Down the Mountain» ក្នុងឆ្នាំ២០១៥ រឿង «Switch» ក្នុងឆ្នាំ២០១៣ និង រឿង «Red Cliff» ក្នុងឆ្នាំ២០០៨ ជាដើម៕

ប្រភព ៖
បរទេស

កំណត់ហេតុខ្មែរឡូត

ងាកមើលមក តារាស្រី Joey Wong ដែលធ្លាប់ដើរតួ នៅក្នុងខ្សែភាពយន្ត រឿង «អ្នកប្រមាញ់ទីក្រុង» ឬ «City Hunter» ក្នុងឆ្នាំ១៩៩៣ ជាមួយនឹង តារាប្រុស ឈិនឡុង ឬ Jackie Chan ឯណេះវិញ ដែលបច្ចុប្បន្ន មានវ័យ ៤៩ឆ្នាំទៅហើយ តែសម្រស់ស្រស់ស្អាត មិនចាញ់ស្រីក្រមុំឡើយ។

បច្ចុប្បន្ននេះ តារាសម្តែងស្រី កើតក្នុងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ វ័យ៤៩ឆ្នាំ រូបនេះ បានផ្លាស់ទៅរស់នៅ ប្រទេសកាណាដា ដោយឈប់ថតខ្សែភាពយន្ត អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។

បើទោះបីជា នាងមានវ័យជ្រេរបន្តិច និងបញ្ចប់អាជីព ជាតារាសម្តែងក៏ដោយ ប៉ុន្តែនាងនៅតែបន្ត ថែទាំសម្រស់របស់នាង ឲ្យមើលទៅស្រស់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់ស្រីក្រមុំឡើយ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ តារាស្រីដ៏ស្រស់សោភា រូបនេះ បានបង្ហោះរូបថត Selfie ទៅលើបណ្តាញអ៊ីនធឺណែត ដែលធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត សរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ដ៏ក្មេងជាងវ័យ និងស្រស់ស្អាត របស់នាង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload