កម្មវិធី GATSBY Together បានបន្តមកដល់ ទីក្រុងភ្នំពេញហើយ

ភ្នំពេញ៖ ក្រោយពីទទួលបានការគាំទ្រដ៏ខ្លាំងពីសំណាក់សិស្សនិស្សិត នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម នៅពេលនេះកម្មវិធី GATSBY Together បានបន្តមកដល់ទីក្រុងភ្នំពេញហើយ។ 

នេះជាលើកទី១សំរាប់ ហ្គេតប៊ីដែលបានប្រារព្ធ កម្មវិធីនេះជាមួយសិស្សនិស្សិត នៅទីក្រុងភ្នំពេញ។ និស្សិតនៅសកលវិទ្យាល័យ ទទួលបាននូវការសិក្សាពីទ្រឹស្តី និងចាំបាច់ត្រូវការបន្ថែម ការអនុវត្ត ផ្ទាល់ ដើម្បីអោយស្វែងយល់អោយកាន់តែ ច្បាស់ ហេតុដូចនេះទើបហ្គេតប៊ីបានបង្កើត វគ្គបណ្តុះបណ្តាលស្តីពី យុទ្ឋសាស្រ្តរៀបផលិតផលលើធ្នើតាមទីផ្សារ ជូនដល់និស្សិតនៅ មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា -ជប៉ុន។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវចំណេះ ដឹងពីការពង្រីកការលក់ ការវេចខ្ចប់ និង ការដាក់បង្ហាញផលិតផលបែបណាដើម្បីទាក់ទាញ អតិថិជន សារៈ សំខាន់នៃវគ្គបណ្តុះបណ្តាល នេះបានទាក់ទាញអោយនិស្សិតមកពី សាកលវិទ្យាល័យជាច្រើនបានចូលរួម ជាពិសេសបណ្តាសហគ្រិនដែលត្រៀមនឹងបើកជំនួញ ដោយខ្លួនឯងក៏បានចូលរួម ដកស្រង់បទ ពិសោធន៍ពីហ្គេតប៊ី ផងដែរ។ 

សិស្សនិស្សិតដែលបានចូលរួម បានរៀបរាប់ប្រាប់ពី អត្ថប្រយោជន៍ដែលទទួល បានពីវគ្គបណ្តុះ បណ្តាលនេះ គឺមានសារៈសំខាន់សំរាប់ពង្រឹងចំណេះដឹងផ្នែកទីផ្សារ ដោយសារការសិក្សានេះ មានទាំងរូបភាព និងការអនុវត្តន៍ជាក់ស្តែង ហេតុដូចនេះបានធ្វើអោយ សិស្សនិស្សិត ទាំងអស់ យល់កាន់តែច្បាស់។ អ្នកតំណាងហ្គេតប៊ីបានបន្ថែមថា ក្រៅពីនាំមកនូវភាព ទាន់សម័យ និងភាព ស្រស់សង្ហាដល់យុវវ័យ ហ្គេតប៊ីក៏បាន ចូលរួមចំណែក ផ្តល់នូវចំណេះដឹង និង បទពិសោធន៍ល្អៗ ដែលមានសារៈប្រយោជន៍ដល់យុវវ័យកម្ពុជា ដើម្បីជា ទុនមួយសំរាប់ពួកគេ នៅពេលបញ្ចប់ មហាវិទ្យាល័យ និងត្រៀមដាក់ពាក្សតាមកន្លែងធ្វើការផ្សេងៗ។ 

មិនត្រឹមតែប៉ុណ្ណោះហ្គេតប៊ី បានធ្វើអោយមានការជួបជុំសិស្សនិស្សិតមក ពីសាកលវិទ្យាល័យនានា ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ បង្កើនសាមគ្គីភាព និងផ្តល់់ឪកាសអោយសិស្សនិស្សិតទាំងអស់ បានបង្ហាញទេពកោសល្យលើ វេទិការជាមួយតារាចំរៀងដ៏ល្បីដែលជាអ្នកតំណាង ផលិតផលហ្គេតប៊ី គឺលោក នីកូ និងកញ្ញាទេពបូព្រឹក្ស ក្នុងការប្រគំតន្ត្រីទៀតផង។ ហ្គេតប៊ីក៏បានណែនាំពីសារៈសំខាន់នៃការរៀបចំខ្លួនអោយទាន់សម័យ និងសមរម្យតាមកាល:ទេស: ក្នុងពេលជាមួយគ្នានេះដែរ ហ្គេតប៊ីក៏បានណែនាំពីផលិតផលច្នៃម៉ូដសក់ថ្មី គឺហ្គេតប៊ីស្ទាយ៍លីងវ៉េក (GATSBY STYLING WAX )សំរាប់ម៉ូដសក់បែបធម្មជាតិ ដែលជាស្ទាយ៍កំពុងពេញនិយមរបស់ យុវវ័យ នាពេលបច្ចុប្បន្ន ក្រៅពីផលិតផលច្នៃម៉ូដសក់ ហ្គេតប៊ីក៏បាននាំមកនូវផលិតផលសំរាប់ បុរសតាំងពីចុងសក់ដល់ចុងជើង ដើម្បីអោយបុរស គ្រប់រូបមានភាពស្រស់សង្ហារ និង ទាន់សម័យ ក្នុងនោះមានដូចជា ហ្វូមលាងមុខត្រជាក់ ស្ព្រៃយ៍បាញ់ក្លៀក និង ទឹកអប់ហ្គេតប៊ីជាដើម។ ហ្គេតប៊ីបានក្លាយទៅជាមិត្តដ៏ជិតស្និទ្ឋិរបស់យុវវ័យ ដែលជួយប្រឹក្សា និងធ្វើអោយយុវវ័យទាំងអស់ មានភាពស្រស់សង្ហា ទាន់សម័យ ប្រកបដោយភាពជឿជាក់។ 

ដើម្បីទទួលបានផលិតផលដែលមានគុណភាព សូមរកទិញផលិតផលដែលមានបិទស្ទីកគ័រ ឌីខេអេសអេច (DKSH)៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload