ធ្លាប់តែឃើញ មាន សូនីតា ស្លៀកពាក់សុភាពៗ តែដល់តែងខ្លួនស៊ិចស៊ីបែបនេះ ផ្អើលអ្នកគាំទ្រ!

ភ្នំពេញ៖ ភាគច្រើនតារាសម្តែងស្រី មាន សូនីតា ធ្លាប់តែស្លៀកពាក់ជិតៗ បែបសុភាព ពេលចូលរួមកម្មវិធីនានា តែបែរជាថ្មីៗនេះ រូបនាងបានធ្វើឲ្យអ្នកគាំទ្រ ច្រហមាត់ ពេលឃើញសម្រស់ដ៏ស៊ិចស៊ី។

ចំពោះកញ្ញា មាន សូនីតា ជាតារាស្រីម្នាក់ ដែលកម្របញ្ចេញសាច់ ដូចតារាស្រីដទៃទៀត ដែលជារឿយៗ រូបកញ្ញា តែងស្លៀកឈុតសាមញ្ញៗ ជិតលើជិតក្រោម។ ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃនេះ កញ្ញា មាន សូនីតា ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលរូបនាង បានបង្អូតសម្រស់ដើមទ្រូង និងសាច់ក្បាលពោះដ៏សែនខ្ចី ចូលរូមក្នុងកម្មវិធីមួយ។ 

ការតែងខ្លួនរបស់ កញ្ញា មាន សូនីតាបែបនេះ ក៏ទទួលបានការគាំទ្រ និងទាក់ទាញផងដែរ ដែលចេះរៀបចំខ្លួនបែបស៊ិចស៊ីមែនពិត ប៉ុន្តែមើលទៅនៅតែគួរឲ្យស្រឡាញ់ដដែល៕

តោះមើលសម្រស់ដ៏ស៊ិចស៊ីរបស់ តារាសម្តែងស្រី មាន សូនីតាទាំងអស់គ្នា៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ កញ្ញា មាន សូនីតា បានព្យាយាមលក់អាវយឺត យកលុយជួយកុមារីរ៉ែន ដែលគ្រួសារមានជីវភាពក្រីក្រ។

កញ្ញា មាន សូនីតា ក្រៅពីនាងជាតារាសម្តែង ដែលមានភាពមមាញឹក ក្នុងការងារសិល្បៈ ហើយនាង ក៏បានយកពេលទំនេរ ទៅចូលរួមការងារមនុស្សធម៌ ជួយក្មេងៗក្រីក្រ និងរស់នៅក្នុង មណ្ឌលកុមារកំព្រាជាដើម ។ ជាក់ស្តែងថ្មីៗនេះ នាងបានប្រកាសជាសាធារណៈថា នាងបានបោះពុម្ពអាវយឺត ប្រមាណជិត៣០០អាវ ហើយសម្រាប់ប្រាក់ចំណេញគឺនាងនឹងយកទៅជួយក្មេងស្រីម្នាក់មានឈ្មោះថា រ៉ែន ដែលនាងរស់នៅ ក្នុងគ្រួសារមួយ ដែលមានជីវភាពក្រីក្រ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់តារាសម្តែង ដែលមានទាំងព្រម គឺសម្រស់ស្អាតនិងចិត្តល្អ នាង មាន សូនីតា បានសរសេរបង្ហោះ ជាសាធារណៈ ដោយចង់ឲ្យទស្សនិកជន និងអ្នកគាំទ្រជួយទិញអាវរបស់នាង ដើម្បីសាងអំពើល្អ និងជួយទៅដល់ក្មេងស្រីខាងលើនេះថា « ក៏ព្រោះតែឆ្នាំនេះ នាងខ្ញុំមានអាយុ ២៦ឆ្នាំទើបធ្វើអាវយឺតស្រលាញ់ចំនួន ២៦០អាវ ដូច្នេះចំនួនមានកំណត់ រួសរាន់ឡើង ប្រាក់ចំណេញពី លក់ក្រម៉ាខ្មែរនេះ គឺនាងខ្ញុំនឹងផ្តល់ជូន ទៅក្រុមគ្រួសារស្រី រ៉ែន ដើម្បីឲ្យពួកគាត់ប្រកបមុខរបបខ្នាតតូច ដើម្បីជួយសម្រួល ដល់ជីវភាពពួកគាត់ ដោយប្រសើរជាងនេះ សំរាប់អាវយឺតក្រម៉ា តំលៃ ៣០,០០០រៀល» ។បើតាម កញ្ញា មាន សូនីតា ធ្លាប់បានប្រាប់ទស្សនិកជន ឲ្យបានដឹងពីមូលហេតុ ដែលនាងចង់ជួយកុមារី ស្រីរ៉ែន ថា «បងប្អូនទាំងអស់គ្នា នាងខ្ញុំចង់ណែនាំ អ្នកទាំងអស់គ្នាឲ្យបាន ស្គាល់ក្មេងស្រីម្នាក់ នាងមានឈ្មោះថាស្រី រ៉ែន នាងមានអាយុ ១១ឆ្នាំហើយ ដោយសារតែស្ថានភាពគ្រួសារ មានការលំបាកធ្វើឲ្យឪពុកម្តាយ ស្រីរ៉ែន ត្រូវធ្វើចំណាកស្រុក ទៅទីកន្លែង ខុសៗគ្នាជាច្រើន តាំងពីនាងទើបនឹងចាប់កំណើតមកម្ល៉េះ ហេតុផលទាំងនេះហើយទើបធ្វើឲ្យស្រី រ៉ែនមានការសិក្សាយឺតយ៉ាវជាងក្មេងដ៏ទៃទៀត ក្នងវ័យ ១០ឆ្នាំនេះ ប្អូនស្រីទើបតែសិក្សា បាន ត្រឹមថ្នាក់ទី២ នៅក្នុងសាលា ពោធិលង្កា ក៏ជាសាលារៀន ដែលនាងខ្ញុំធ្លាប់រៀនកាលពីតូចផងដែរ » ។

ដោយសារតែមូលហេតុ និងអ្វីដែលនាងបានជួប និងឃើញពីទុក្ខលំបាក របស់ក្មេងៗបែបនេះហើយ ទើបធ្វើឲ្យតារាសម្តែងស្រីស្អាត និងជាតួសម្តែងល្បីឈ្មោះ ក្នុងរឿង «ស្នេហ៍៩ » កញ្ញា មាន សូនីតា មានចិត្តអាណិត និងចង់ជួយទៅដល់ក្មេងៗ ដែលមានជីវភាព រស់នៅក្រីក្រ និងក្មេងកំព្រា ដែលរស់នៅជាមួយខាងអង្គការផ្សេងៗ ព្រោះតែនាងមាន ចិត្តស្រលាញ់ និងអាណិតក្មេងៗទាំងអស់គ្នា ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload