កូនៗ​គ្រួសារ ​​តារាណា​​ ស្អាតៗ​ជាងគេ​?​

ភ្នំពេញ​៖ ថ្ងៃនេះដែរ LookingTODAY សូម​ពាំនាំ​អារម្មណ៍ ប្រិយមិត្ត​ទៅ​ទស្សនា​ កូនៗគ្រួសារ​តារា​ ក្នុងរង្វង់សិល្បៈ​ខ្មែរ តើប្រិយមិត្ត​គិតថា ​កូនៗ តារាណា​ ដែលគួរ​ស្រឡាញ់ជាងគេនោះ ?​ ទស្សនា​រូបភាពដូចខាងក្រោមនេះ៖

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា នាព្រឹក ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦ នេះ ពិធីកររូបស្រស់សង្ហា និងល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានចែករំលែករូបថត ចំនួន៨សន្លឹក នៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក ដែលបង្ហាញឲ្យឃើញ លោកកំពុងឈរពរកូនប្រុស ដ៏សែនស្អាត និង Cute គួរឲ្យស្រលាញ់មែនទែន។ ភ្ជាប់ជាមួយរូបថតទាំងនោះ លោកក៏បានសរសេរថា «ម្សិលមិញជាមួយកូនរិទ្ធតូច ក្នុងកម្មវិធីសម្ភោធ រឿង អ្នកនាងម្ចាស់ឡឺកឺ»។

បន្ទាប់ពីរូបថតទាំងនោះ បានបង្ហោះរយៈពេល ត្រឹមតែ១ម៉ោងប៉ុណ្ណោះ ចំនួន Like និង Share បានកើនឡើងយ៉ាងច្រើន។ ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមុខមាត់ ឪពុកកូនទាំង២នាក់នេះ ព្រោះថាកូនប្រុស លោក ជា វណ្ណារិទ្ធ ដែលមានឈ្មោះថា ហ្វេម (Fame) ពិតជាមុខមាត់ដូចគ្នា ស្ទើរតែ១០០ភាគរយ ជាមួយនឹង លោក ជា វណ្ណារិទ្ធ ទៅហើយ។

ជាងនេះទៅទៀត អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ថែមទាំងបាន បញ្ចេញមតិ កោតសរសើរ ទៅដល់អូនហ្វេម ថាពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload