មើលរូបនេះហើយ អាចច្រណែននឹង ជីវិតកូនអ្នកមាន​ សម្បូរទ្រព្យសម្បត្តិ និងប្រើសុទ្ធតែរបស់ប្រ៊េនៗ ក៏អាចថាបាន!

ចិន៖ ជាការពិត ទ្រព្យសម្បត្តិហូរហារ លុយចាយមិនខ្វះ ជាក្តីប៉ងប្រាថ្នា របស់មនុស្សគ្រប់រូប រមែងចង់បានជីវិតបែបនេះ។ តួយ៉ាង ក៏មានក្មេងៗកូនអ្នកមាននៅចិនភាគច្រើន ដែលជីវិតរបស់ពួកគេ ពោរពេញទៅដោយ ភាពសុខសាន្ត ជាមួយនឹងលុយ និងទ្រព្យយ៉ាងសន្ធឹកសន្ធាប់ផងដែរ។

គេហទំព័របរទេសមួយ បានចងក្រងនូវរូបថតជាច្រើនសន្លឹក របស់យុវវ័យនៅចិន ដែលបានបង្អួត នូវវាសនាដ៏សែនល្អរបស់ពួកគេ។ មិនតែប៉ុណ្ណោះ រូបថតនីមួយៗរបស់ពួកគេ បានសម្ងែង ជាមួយនឹងឡានទំនើបៗ មាសប្រាក់ ឧទ្ធម្ភាគចក្រ អាវុធ និងរបស់របរសុទ្ធតែ Brand Brand ដែលធ្វើឲ្យអ្នកលេង អ៊ិនធើណេត មើលហើយទប់អារម្មណ៍ច្រណែន មិនបានតែម្តង៕

ចង់ដឹងថា ជីវិតក្មេងៗកូនអ្នកមានទាំងអស់នេះ ពិតជាឡូយឆាយកម្រិតណា តោះមើលរូបថតរបស់ពួកគេខាងក្រោមទាំងអស់គ្នា៖ 

ប្រភព ៖
Lollipop

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦ ក៏មានក្រុមក្មេងៗដែល ជាកូនអ្នកមាន របស់មហាសេដ្ឋីចិន បានធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹក អំពីការប្រើប្រាស់របស់របរថ្លៃៗ។

កន្លងមកយើងធ្លាប់តែបានឃើញ ក្រុមយុវវ័យជាច្រើន ដែលជាកូនអ្នកមាន នៅឯបរទេសដូចជា រុស្ស៊ី អាមេរិក និងអង់គ្លេស ជាដើមនោះ នាំគ្នាបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីភាពឡូយឆាយ និងការចាយវាយដោយខ្ជះខ្ជាយ ដោយមិនខ្វល់អ្វីទាំងអស់ ក៏ព្រោះតែពួកគេជាកូនអ្នកមាន មិនខ្វះលុយចាយ បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តែសម្រាប់លើកនេះវិញ គឺជាក្រុមក្មេងៗដែល ជាកូនអ្នកមាន របស់មហាសេដ្ឋីចិន វិញម្តងដែលបាន ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹក អំពីការប្រើប្រាស់របស់របរថ្លៃៗ ការធ្វើដំណើរកំសាន្តដោយ ប្រើប្រាស់មធ្យោបាយ ដែលមានតម្លៃថ្លៃ ការប្រើប្រាស់រថយន្ត ដ៏មានតម្លៃថ្លៃ និងការទទួលទានអាហារ អស្ចារ្យជាច្រើនផ្សេងទៀត។

ជាងនេះទៅទៀត ក្រុមក្មេងៗនៃកូនអ្នកមាន ទាំងនោះក៏ធ្លាប់បាន បង្ហាញខ្លួននៅតាម កញ្ចក់ទូរទស្សន៍ ដើម្បីលាតត្រដាងអំពីបទពិសោធន៍ នៅក្នុងជីវិតរបស់ពួកគេ ទាក់ទងនឹងការចាយវាយខ្ជះខ្ជាយច្រើន ហួសសម្បើមនេះផងដែរ។ ដោយហេតុនេះហើយ ទើបញ៉ាំងឲ្យ លោកប្រធានាធិបតីចិន Xi Jinping ព្យាយាមធ្វើការហាមឃាត់ ក្រុមក្មេងៗទាំងនោះ ក្នុងបំណងកុំឲ្យមានការ ចាយប្រាក់ខ្ជះខ្ជាយ ដែលអាចនាំឲ្យមាន ការប៉ះពាល់ដល់សង្គមជាតិផងដែរ។

តែយ៉ាងណាមិញ ការខិតខំប្រឹងប្រែងចាត់វិធានការទប់ស្កាត់ របស់ប្រធានាធិបតី Jinping ទំនងជាអាចនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើពួកក្រុមយុវវ័យទាំងនោះ មិនព្រមបញ្ឈប់ នៅតែមានសកម្មភាពបង្អួតទ្រព្យសម្បត្តិ លើបណ្តាញទំនាក់ទំនងសង្គម បន្តទៅទៀតនោះ៕

តោះកុំបាច់រង់ចាំយូរ ទៅទស្សនារូបភាពទាំងនោះ ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload