ជម្រើសជើងឯកបាល់បោះ នឹងប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ

ការប្រកួតបាល់បោះជម្រើសជើងឯកបុរសរបស់ខេមអេដ ប្រចាំឆ្នាំ២០១៦(CamEd Men’s Basketball Tournament 2016) នឹងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅលើទីលាន Premium Sport Club នារសៀលថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍នេះ។
bk
ក្រុមដែលត្រូវឡើងមកប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រគឺក្រុម CAMswagg និង Scared Viper ហើយការវិលមកជួបគ្នារវាងក្រុមទាំង២នេះ វាបានក្លាយជាការប្រកួតដ៏គួរឲ្យកត់សម្គាល់មួយ ព្រោះវាជាការប្រកួតសងសឹកដ៏សំខាន់ផង និងប្រជែងគ្នាយកពានផង ខណៈការជួបគ្នានៅវគ្គជម្រុះតាមពូល CAMswagg បានយកឈ្នះក្រុម Scared Viper ជាមួយពិន្ទុ ៣៩–៣៨ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលB។

ប៉ុន្តែការទទួលបានជ័យជម្នះរៀងៗខ្លួន នៅវគ្គ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទើបធ្វើឲ្យក្រុមទាំង២វិលមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ ដោយក្នុងនោះក្រុម CAMswagg បានយកឈ្នះក្រុម D Storm ២៧-១៤ ក្នុងវគ្គ៨ក្រុម និងបានបន្តឈ្នះក្រុម De Unknown ៣៥-៣២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុម Scared Viper បានឈ្នះក្រុម WeDemboyz ៣២-២៣ ក្នុងវគ្គ៨ក្រុម និងឈ្នះក្រុម Thunder Hawks ៤១-៣៧។

ជាមួយលទ្ធផលនេះក្រុម Scared Viper និងត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុម Scared Viper ចាប់ពីរសៀលម៉ោង២:៣០ ដល់ម៉ោង ៤:០០ ហើយក្រុម De Unknown ត្រូវប្រកួតដណ្តើមយកលេខ៣ជាមួយក្រុម Thunder Hawks ចាប់ពីរសៀលម៉ោង ១:០០ ដល់ម៉ោង ២:៣០ ខណៈក្រុមទាំង២នេះធ្លាប់ជួបគ្នាក្នុងការប្រកួតជម្រុះតាមពូលម្តងហើយ ដោយកាលណោះក្រុម De Unknown បានចាញ់ក្រុម Thunder Hawks ១៤-២២៕