លោក Mourinho នឹងត្រូវតែងតាំងជំនួសលោក Van Gaal និងទទួលកញ្ចប់ថវិកា១៥០លានផោន

លោក Jose Mourinho បានកំណត់យកខ្សែបម្រើ André Gomes, João Mário ខ្សែការពារ John Stones ខ្សែប្រយុទ្ធ Álvaro Morata, Mauro Icardi និងខ្សែការពារ Ezequiel Garay ធ្វើជាគោលដៅទិញចូលសម្រាប់ក្លិប Manchester United ក្នុងនាមជាផ្នែកមួយនៃការប្រើប្រាស់កញ្ចប់ថវិកាចំនួន១៥០លានផោន (ស្មើនឹង២១៧លានដុល្លារអាមេរិក)។
Jose-Mourinho-United-main
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងត្រូវតែងតាំងដើម្បីជំនួសតំណែងលោក Louis van Gaal ក្នុងនាមជាអ្នកចាត់ការទូទៅ ហើយការចូលជំនួសនេះ នឹងនាំឲ្យមានការជួសជុលដ៏ធំមួយក្នុងក្រុមនេះ ប៉ុន្តែ បានធ្វើឲ្យកីឡាករជាច្រើនមិនរីករាយ ដូចជា David de Gea, Michael Carrick និង Ander Herrera។ ប៉ុន្តែ Juan Mata ដែលជាអ្នករកគ្រាប់បាល់តាមស្មើក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃអាទិត្យ អាចនឹងត្រូវចាកចេញ ខណៈដែលលោក Mourinho បានលក់ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះទៅឲ្យ Man United កាលពីខែមករា ឆ្នាំ២០១៤ នៅពេលដែលលោកបានដឹកនៅក្លិប Chelsea។

នៅពេលមុននេះ លោក Mourinho បានយល់ព្រមលើកិច្ចព្រមព្រៀងគ្នាមួយដើម្បីចូលកាន់តំណែងជំនួសលោក Van Gaal ហើយការតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Manchester United នឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ លោក Van Gaal សញ្ជាតិហូឡង់ បានឈ្នះបាន FA Cup ក្រោយពីក្រុមរបស់លោកបានកត់ត្រាជ័យជម្នះ ២-១ លើក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ និងហាក់ដូចជាស្ថិតក្នុងការចាប់អារម្មណ៍ថា រូបលោកនឹងនៅតែបន្តដឹកនាំនៅរដូវកាលក្រោយ ប៉ុន្តែ បច្ចុប្បន្ន វាមាននូវភាពច្បាស់លាស់ថា លោកនឹងត្រូវជំនួសដោយលោក Mourinho។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ដែលបានចាកចេញពីក្លិប Chelsea ក្រោមពពកខ្មៅមួយកាលពីខែធ្នូ កាលពីឆ្នាំមុននើ បានច្រានចោលសំណើមួយពីក្លិប Paris Saint-Germain ដោយសង្ឃឹមថា Man United នឹងធ្វើការកោះហៅរូបលោក ហើយការចរចាផ្សេងៗត្រូវបានរៀបចំឡើងកាលពីរយៈពេលប៉ុន្មានថ្ងៃមុន ក្រោយពី Man United មិនបានទទួលចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier League និងឈ្នះកៅពីទៅលេងក្នុងក្របខ័ណ្ឌ Champions League៕

ប្រភពព័ត៌មាន៖ The Guardian