Arsenal ទិញប្រធានក្រុម Monchenglabach មកពង្រឹងតំបន់កណ្តាល

កាំភ្លើងធំ Arsenal ខិតជិតក្នុងការបំពេញការចុះហត្ថលេខាផ្ទេរជាមួយប្រធានក្រុមក្លិបអាល្លឺម៉ង់ Borrussia Monchenglabach គឺកីឡាករ Granit Xhaka។
Granit-Xhaka
ក្លិបបានឈានដល់កិច្ចព្រមព្រៀង ដែលត្រូវបានគេរាយការណ៍មានតម្លៃខ្លួន ៣០លានផោន សម្រាប់ខ្សែបម្រើកណ្តាលសញ្ជាតិស្វីសមួយនេះ។ Xhaka វ័យ ២៣ឆ្នាំ គ្រោងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ នាចុងសប្តាហ៍នេះ ដើម្បីបញ្ចប់ការផ្ទេរ និងធ្វើតេស្តសុខភាព។

ការមកដល់របស់កីឡាកររូបនេះ នឹងជួយពង្រឹងតំបន់កណ្តាល ក្រោយការចាកចេញរបស់កីឡាករ Mikel Arteta, Tomas Rosicky និងអាចថែមទាំងកីឡាករ Mathieu Flamini ផងដែរ៕