Barcelona ចុះកុងត្រាតម្លៃ ១២០លានផោនក្នុង១ឆ្នាំ ជាមួយ Nike

Barcelona បានចុះកិច្ចព្រមព្រៀងបន្តកិច្ចសន្យាលើការផលិតសម្លៀកបំពាក់កីឡារបស់ខ្លួន ជាមួយក្រុមហ៊ុន Nike ដែលសារព័ត៌មានក្នុងស្រុកអេស្បាញបានរាយការណ៍ថាជាកិច្ចព្រមព្រៀងដែលរកចំណូលបានខ្ពស់បំផុតក្នុងពិភពលោក។
NIKE
ក្លិបម្ចាស់ជើងឯក លីកកំពូលអេស្បាញនេះ បានចេញសេចក្តីថ្លែងការណ៍ ថា សេចក្តីលម្អិតនៃកិច្ចសន្យានឹងត្រូវបានបញ្ជាក់ច្បាស់លាស់នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេបន្ទាប់។ កាសែតប្រចាំថ្ងៃ Diario Sport និង Mundo Deportivo ដែលមានមូលដ្ឋាននៅទីក្រុង Barcelona ផ្ទាល់បានចេញផ្សាយថា កិច្ចព្រមព្រៀងថ្មីនេះមានតម្លៃប្រមាណ ១៥៥លានអឺរ៉ូ (១២០លានផោន) ក្នុងមួយរដូវកាល និងមានរយៈពេលរហូតដល់ឆ្នាំ ២០២៦៕