នាយកខេមអេដ សុំឲ្យក្រសួងមានភាពយុត្តិធម៌ ក្នុងការប្រកួតឧត្តមសិក្សា

បុរសជន​ជាតិ​អាមេរិកាំង​លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ បាន​ទទួច​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​នាយក​ដ្ឋាន​សិស្ស​និស្សិត ត្រូវ​​គោរព​ឲ្យ​​បាន​​នូវ​តម្លាភាព និង​យុត្តិធម៌ ក្នុងរៀបចំ​ការ​ប្រកួត​កីឡា​សិស្សនិស្សិត​ឧត្តមសិក្សា និង​មធ្យម​សិក្សា បច្ចេក​ទេស​ទូ​ទាំង​ប្រទេស ឆ្នាំ​២០១៦ ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ផ្តល់ឱកាស​ឲ្យ​និស្សិត​មក​ពី​គ្រឹស្ថាន​ផ្សេងៗ មាន​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ពិត​ប្រាកដ។
camed
camed1
​លោក Casey Barnett ​បាន​លើក​ឡើង​បែប​នេះ នៅ​ពេល​លោកបាន​រក​ឃើញ​ក្រុមម្ចាស់​ជើង​ជើង​ឯក​ការ​ប្រកួត​បាល់​បោះ​ជម្រើស​ជើង​ឯក​បុរស​របស់​ខេមអេដ ប្រចាំ​ឆ្នាំ​២០១៦​(CamEd Men’s Basketball Tournament 2016) កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិល​មិញ ខណៈ​កីឡាករឬ​និស្សិត​ឆ្នើមៗ ដែល​បានចូល​រួម​ការ​ប្រកួត​នេះ នឹង​ត្រូវ​បាន​ជ្រើស​រើស​​បង្កើត​ជា​ក្រុម​ថ្មី​មួយ តំណាង​ឲ្យ​វិទ្យាស្ថាន​ខេមអេដ ដើម្បី​ចូល​រួមការ​ប្រកួត​កីឡា​សិស្សនិស្សិត​ឧត្តមសិក្សា និង​មធ្យម​សិក្សា បច្ចេក​ទេស​ទូ​ទាំង​ប្រទេស ឆ្នាំ​២០១៦ ​នា​ពេល​ខាង​មុខ​នេះ។

លោក Casey បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា៖​«​កីឡាករ​ឆ្នើមៗ ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត CamEd Men’s Basketball Tournament 2016​នេះ នឹង​ត្រូវ​បានជ្រើស​រើស​តំណាង​​​​ឲ្យ​​វិទ្យា​ស្ថានខេមអេដ ដើម្បី​ចូល​រួម​​​ការ​ប្រកួត​កីឡា​សិស្សនិស្សិត​ឧត្តមសិក្សា និង​មធ្យម​សិក្សា បច្ចេក​ទេស​ទូ​ទាំង​ប្រទេស ឆ្នាំ​២០១៦ ខែ​ក្រោយ​​នេះ។ ប៉ុន្តែ​ខ្ញុំ​សូមសំណូម​ពរ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​នាយកដ្ឋាន​សិស្ស​និស្សិត សុំ​កុំ​ឲ្យគ្រឹះស្ថាន​ផ្សេងៗ​យក​​កីឡាករ​មក​ពី​ខាង​ក្រៅ​មក​លេងតំណាង​ឲ្យ​សាលា​»។
camed2
camed3
លោក​​បាន​បញ្ជាក់​ថា៖​«ខ្ញុំសុំ​ឲ្យ​ការ​ប្រកួត​ខាង​មុខ​នេះ មានតែ​​និស្សិត​​ចូល​លេង​ដោយ​ពិត​ប្រាកដ គឺ​មិន​ត្រូវ​ជួលអ្នក​មក​ពី​ខាង​ក្រៅ​មក​លេង​តំណាង​ឲ្យ​សាលា​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​និស្សិត បាត់​បង់​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា និង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត​ផង​ដែរ។ ហេតុនេះ​សូម​ឲ្យ​ក្រសួង និង​នាយក​ដ្ឋាន​សិស្ស​និស្សិត​ រៀបចំការ​ប្រកួត​នេះ​​ឲ្យ​មាន​​​តម្លា​ភាព និង​យុតត្តិធម៌ ហើយបើ​យើង​រៀបចំ​​​បាន​ល្អ​ហើយ​​នេះ ទាំង​និស្សិតនៅវិទ្យាស្ថាន​របស់​ខ្ញុំ និងគ្រឹះ​ស្ថាន​ផ្សេងៗ​ទៀត ​នឹង​មាន​កម្លាំង​ចិត្តចូល​រួម​ការ​ប្រកួត​​នេះ ហើយការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត នឹងមាន​និស្សិត​ចូល​រួម​កាន់​តែ​​ច្រើន»។

គួរ​បញ្ជាក់​ថា ​ក្រុម CAMswagg បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ការ​ប្រកួត CamEd Men’s Basketball Tournament 2016​ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម Scared Viper ជាមួយ​ពិន្ទុ ៣៥-៣៣ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ទី​លាន Premium Sports Club កាល​ពី​ម្សិល​មិញ ហើយ​នេះ​ក៏​ជា​ការ​ឈ្នះ​លើក​ទី​២​ផង​ដែរ ព្រោះការ​ជួប​គ្នា​ក្នុង​វគ្គជម្រុះ​តាម​ពូល CAMswagg ធ្លាប់​បាន​ឈ្នះ​ក្រុម Scared Viper ជាមួយ​ពិន្ទុ ៣៩-៣៨ ម្តង​ហើយ។
camed4
ចំណែក​ក្រុម Thunder Hawks  ​បាន​បន្ត​យក​ឈ្នះ​ក្រុម De Unknow ជាមួយ​ពិន្ទុ ៣២-២៨ ដើម្បី​​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​​៣​ប្រចាំ​ព្រឹត្តិការណ៍​នេះ ខណៈ​ការ​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល Thunder Hawks ធ្លាប់​បាន​ឈ្នះ​ក្រុម De Unknown ២២-១៤ ម្តង​ហើយ៕
camed8
camed7
camed6
camed5