លោក Van Gaal ត្រូវបានបណ្តេញចេញដោយ Man United ខណៈលោក Mourinho រង់ចាំ

លោក Jose Mourinho នឹងត្រូវប្រកាសតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លិប Manchester United នៅត្រឹមថ្ងៃអង្គារនេះ ក្រោយពីក្លិបនេះបានប្រកាសបណ្តេញលោក Louis van Gaal ចេញជាផ្លូវកាលពីរាត្រីថ្ងៃចន្ទ ស្របពេលគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បានទទួលស្គាល់ថា «ខកចិត្ត» ចំពោះការមិនអាចត្រូវបានអនុញ្ញាតឲ្យបំពេញកិច្ចសន្យាឆ្នាំចុងក្រោយរបស់លោក។
Man-Unted

ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយរួមជាមួយនឹងសេចក្តីប្រកាសថា លោក Van Gaal នឹងចាកចេញនោះ ក្លិប Man United បានឲ្យដឹងថា៖ «ការសម្រេចចិត្តមួយទៅលើការតែងតាំងអ្នកចាត់ការទូទៅថ្មីនឹងត្រូវប្រកាសនាពេលឆាប់ៗនេះ»។ អ្នកចាត់ការទូទៅថ្មីរូបនោះគឺលោក Mourinho ដែលត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខាលើកិច្ចសន្យាមួយដែលរយៈពេលបីឆ្នាំ ដោយទទួលប្រាក់បៀរវត្សរ៍មួយដែលមានចំនួន៧,៥លានផោន (ស្មើនឹង១០,៨លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដែលជាទឹកប្រាក់លោកទទួលបាននៅឯក្លិប Chelsea។

លោក Van Gaal ដែលបានចូលជំនួសលោក David Moyes កាលពីខែកក្កដា ឆ្នាំ២០១៤ និងទទួលបានប្រាក់បៀរវត្សរ៍ពេញលេញសម្រាប់ឆ្នាំចុងក្រោយប្រមាណជា៦លានផោននោះ បាននិយាយថា៖ «ខ្ញុំពិតជាខកចិត្តក្នុងការមិនអាចបំពេញផែនការរយៈពេលបីឆ្នាំរបស់យើង។ ខ្ញុំជឿជាក់ថា មូលដ្ឋានផ្សេងៗកំពុងតែស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការអាចដឹកនាំឲ្យក្លិបនេះឆ្ពោះទៅមុខ និងសម្រេចបានជោគជ័យធំជាងនេះ»៕

ប្រភពព័ត៌មាន៖ The Guardian