ប្រវត្តិខ្លីៗ ​របស់​ក្រុម​ជម្រើស​​ជាតិ​អូ​ទ្រីស ក្នុង​ដំណើរ​ឆ្ពោះ​ទៅ Euro ឆ្នាំ​២០១៦

ក្រោយ​ពី​បានចេញ​ផ្សាយ​អំពី​ប្រវត្តិ​ខ្លី​ៗ​របស់ក្រុម​បាល់​ទាត់​ជម្រើស​ជាតិអាល់​បានី កាលពី​ថ្ងៃ​ម្សិល​មិញ នៅ​ថ្ងៃ​ Cambosport សូម​ធ្វើការ​ចេញផ្សាយ​ពី​ប្រវត្តិ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អូទ្រីស នៅមុនពេល​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦​។
Ausria

នេះ​​​គឺ​ជា​ការ​បង្ហាញ​ខ្លួន​ក្នុង​​យុទ្ធ​នា​ការ​​ប្រចាំ​ទ្វីប​​ក្នុង​ជុំផ្តាច់​​ព្រ័ត្រ​ជា​លើក​ទី​២​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ទ្រីស បើ​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៦០ ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​ជា​លើក​ទី​មួយ​ក្នុង​ព្រឹត្តិ​ការណ៍ Euro កាល​ពី​ឆ្នាំ​២០០៨ ក្នុង​នាម​ជា​​ក្រុម​ម្ចាស់​ផ្ទះ​។ សមិទ្ធ​ផល​ដ៏​ធំ​បំផុត​​របស់ពួក​គេ​​​​​គឺ​ការ​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់លេខ៣​ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៥៤ ហើយ​​ពួក​គេ​បាន​ឈ្នះ​កៅ​អី​​ទៅ​​លេង​ក្នុង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០១៦ នេះ តាម​រយៈ​​ការ​​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​ប្រកួត​ជម្រុះ ក្រោយ​ពី​​ការ​មិន​ស្គាល់​ចាញ់​សោះ​ពី​ការ​ប្រកួត​​ជម្រុះ​១០​លើក ​ពោល​គឺ​ឈ្នះ​៩​លើក និង​ស្មើ​១​លើក ហើយ​​ក្នុង​​យុទ្ធ​នា​ការ​ជម្រុះ​​នោះ​ក៏​មាន​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី និង​ស៊ុយ​អែត ផងដែរ​។

ពួក​គេ​បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​រុស្ស៊ី និង​ម៉ុង​តេ​​ណេ​ហ្គ្រោ ១-០ ដូច​គ្នា និង​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹង​ក្រុម​ស៊ុយ​អែត ពី​ការ​ប្រកួត​ជម្រុះ​៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា ​ភាគ​រយ​​នៃ​​ឱកាស​​របស់ក្រុម​ជម្រើស​ជាតិ​អូ​ទ្រីស​ ក្នុង​ការ​​ឆ្លង​ផុត​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ក្នុង​ឆ្នាំ​២០១៦ ក្នុង​កម្រិត​ដ៏​ល្អ ខណៈ​ដែល​ពួក​គេ​​ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ស្ថិតក្នុង​ពូល​ប្រជុំ​ដោយ​ក្រុម​ខ្សោយ​ៗ​។

សម្រាប់​យុទ្ធ​នា​ការ​ដខាង​មុខនេះ អូ​ទ្រីស បាន​ស្ថិត​ក្នុង​ពូល F រួម​ជា​មួយ​នឹ​ងក្រុម​ព័រ​ទុយ​ហ្គាល់ អ៊ី​ស្លង់ និង​ហុង​គ្រី​ ហើយ​ពួក​គេ​នឹង​​ត្រូវ​ធ្វើ​ការ​ប្រកួត​បើក​ឆាក​​របស់​ពួក​គេ​​​ជា​មួយនឹង​ក្រុម​​ជម្រើស​ជាតិ​ហុង​គ្រី នា​ថ្ងៃទី​១៤ ខែ​មិថុ​នា នៅ​កីឡ​ដ្ឋាន Nouveau Stade de Bordeaux ក្នុង​ទីក្រុង Bordeaux​។

គន្លឹះ​សម្រាប់​ភាព​ជោគ​ជ័យ​របស់​ពួកគេ​គួរ​តែ​ជា​​ខ្សែ​​ការ​ពារ David Alaba ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​​ស្លាប​ឆ្វេង​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក​ បើ​ទោះ​បី​រូប​គេ​លេង​ក្នុង​​តំបន់​បម្រើ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​របស់​គេ​ក៏​ដោយ​៕