​៥​ប្រភេទ​កីឡា​ ​បង្ហាញ​ខ្លួន​ក្នុង​ចលនា​អូឡាំពិក​លើក​ទី១​ នៅ​កម្ពុជា​ម្សិល​មិញ​

​កម្មវិធី​​ «ចលនា​កីឡា​​អូឡាំពិក​កម្ពុជា»ត្រូវ​​បាន​បង្កើត​ឡើង​​​ដោយ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា ​ដោយ​​​ជ្រើស​រើស​យក​​ប្រភេទ​កីឡា​ចំនួន ៥​ដាក់​ឲ្យ​សិស្ស​ក្នុង​វិទ្យាល័យ​បាក់ទូក​​ធ្វើ​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ។

 

​៥​ប្រភេទ​កីឡា​ ​បង្ហាញ​ខ្លួន​ក្នុង​ចលនា​អូឡាំពិក​លើក​ទី១​ នៅ​កម្ពុជា​ម្សិល​មិញ​

លោក ម៉ៃ សំអាត (ស្ដាំ)

 

​លោក ម៉ៃ សំអាត អ្នក​តំណាង​​ក្រុម​អប់រំ​បណ្ឌិត​​សភា​អូឡាំពិក​​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​​ចលនា​កីឡា​អូឡាំពិក​កម្ពុជា​ទើប​តែ​បង្កើត​ឡើង​ជា​លើក​ទី១ ប៉ុណ្ណោះ។ កម្មវិធី​នេះ​បង្កើត​ឡើង​​ដោយ​ក្រុម​​ហ៊ុន​កូកាកូឡា​ សហការ​គ្នា​ជាមួយ​ NOCC។

​​អ្នក​តំណាង​រូប​នេះ​បន្ត​ថា ​ព្រឹត្តិការណ៍​នេះ​បាន​ជ្រើស​រើស​យក​ប្រភេទ​កីឡា​ចំនួន ៥​ដាក់​ឲ្យ​សិស្ស​នៅ​តាម​សាលា​ចំនួន ៤​ធ្វើ​ការ​ប្រកួត​ប្រជែង​។ ប៉ុន្តែ​ចំណុច​ចាប់​​ផ្ដើម​ដំបូង​គេ​​នេះ​គឺ ​​យក​វិទ្យាល័យ​បាក់ទូកឲ្យ​ប្រកួត​មុន​គេ។

 

​លោក​បន្ថែម​ថា ៥​ប្រភេទ​កីឡា​រួម​មាន ​អត្តពលកម្ម, បាល់ទាត់, បាល់ទះ, កាយសម្ព័ន្ធ​ ​និង​ល្បុក្កតោ។ ចំណែក​ ៣​វិទ្យាល័យ​​ផ្សេង​ទៀត​ ដែល​នឹង​​រៀប​ចំ​ព្រឹត្តិការណ៍​​ខាង​លើ​នេះ​បន្ត​ទៀត​គឺ​មាន វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ,​  ​វិទ្យាល័យ​​ឥន្ទ្រទេវី និង​វិទ្យាល័យ​ជម្ពូវ័ន្ត។

​​​​​​​​​​សំអាត ​បញ្ជាក់​ទៀត​ថា ​​បាន​ជា​កំណត់​យក​តែ​ ៥​ប្រភេទ​កីឡា​ខាង​លើ​ដោយ​សារ​​ NOCC ​​​សម្រេច​យក​តែ​ប្រភេទ​កីឡា​ណា​ ដែល​មាន​ប្រជាប្រិយភាព​។ ចំពោះ​គោល​បំណង​​​ចង់​ផ្ដល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ងាក​មក​លេង​កីឡា ​មិន​គិត​ទៅ​លើ​ផ្លូវ​ខុស​ផ្សេងៗ ​ដូច​ជា​គ្រឿង​ញៀន​ជាដើម។

 

​​បន្ទាប់​ពី​ប្រមូល​បាន​ជើង​ខ្លាំង​ប្រចាំ​សាលា​ទាំង​ ៤​ខាង​លើ​រួច​រាល់​ហើយ គ្រប់​កីឡាករ​ដែល​ជា​ជើង​ខ្លាំង​ទាំង​អស់ នឹង​ប្រកួត​គ្នា​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 

​៥​ប្រភេទ​កីឡា​ ​បង្ហាញ​ខ្លួន​ក្នុង​ចលនា​អូឡាំពិក​លើក​ទី១​ នៅ​កម្ពុជា​ម្សិល​មិញ​

 

​៥​ប្រភេទ​កីឡា​ ​បង្ហាញ​ខ្លួន​ក្នុង​ចលនា​អូឡាំពិក​លើក​ទី១​ នៅ​កម្ពុជា​ម្សិល​មិញ​

 

​៥​ប្រភេទ​កីឡា​ ​បង្ហាញ​ខ្លួន​ក្នុង​ចលនា​អូឡាំពិក​លើក​ទី១​ នៅ​កម្ពុជា​ម្សិល​មិញ​

 

​៥​ប្រភេទ​កីឡា​ ​បង្ហាញ​ខ្លួន​ក្នុង​ចលនា​អូឡាំពិក​លើក​ទី១​ នៅ​កម្ពុជា​ម្សិល​មិញ​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​
រូប​ថត៖ NOCC