ឆា-បង្គាជាមួយទឹកឃ្មុំ

គ្រឿងផ្សំ
– បង្គា ១០ ទៅ ១៥ ក្បាល
– ទឹកឃ្មុំ ២ ស្លាបព្រាបាយ
– ប្រេងឆា ២ ស្លាបព្រា + ១ស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មា ១ ស្លាបព្រាកាហ្វេ
– ខ្ទឹមសជញ្ជ្រាំ ១ ស្លាបព្រាកាហ្វេ
– អំបិល និងម្រេច
– ខ្ទឹម(ដើម) ២ដើម កាត់ខ្លីៗប្រវែង ៥ សង់ទីម៉ែត្រ
– ក្រូចឆ្មា ២ ឬ បីចំណិត

របៀបធ្វើ

១.លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាដើម្បីធ្វើទឹកជ្រលក់ លើកលែងតែបង្គា និងខ្ទឹមដើម។
២.លាងបង្គា និងចម្រោះទឹក បន្ទាប់មកប្រឡាក់បង្គាជាមួយទឹកជ្រលក់ទុកឲ្យចូលជាតិយ៉ាងតិច ៣០ នាទី។
៣.ចាក់ប្រេងឆាជាមួយនឹងខ្ទះ ហើយទុកប្រេងឆាឲ្យក្តៅ បន្ទាប់មកដាក់បង្គាចូលឆាប្រហែល ៤ ទៅ ៦ នាទី។
៤.ហាន់ខ្ទឹមបារាំង រួចបង់ចូលក្នុងខ្ទះបង្គា រួចឆាត្រលប់ឲ្យលឿនបំផុត
៥.ដួសបង្គាដាក់ក្នុងចាន រួចបរិភោគដោយរីករាយ ក្តៅៗជាមួយក្រូចឆ្មាគឺជាការស្រេច៕

បន្ទាប់ពី បានដឹងពីគ្រឿងផ្សំនិងរបៀបធ្វើហើយតើប្រិយមិត្តមាន ចំណាប់អារម្មណ៍ចង់សាកល្បងធ្វើមុខម្ហូបឆាបង្គាជាមួយទឹកឃ្មុំដែរឬទេ?

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត