ឆា​សាច់មាន់​ស្រែ​ប្រឡែង​ម្រះព្រៅ​

ស្រដៀងគ្នាទៅនឹងម្ហូប ឬគ្រឿងក្លែមមួយមុខ ដែលជាទូទៅតែងនិយមហៅថា សាច់មាន់ឆាក្តៅ ហើយតែងមានវត្តមាននៅលើតុស្ទើរគ្រប់កម្មវិធីជួបជុំគ្នានាពេលឈប់សម្រាកពីការងារនោះ ពេលនេះមុខម្ហូបថ្មីប្លែក និងមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសដែលមានឈ្មោះថា “ឆាសាច់មាន់ស្រែប្រឡែងម្រះព្រៅ” បានចូលខ្លួនមកបង្ហាញរូបរាងក្នុងនាមជាមុខម្ហូបថ្មីច្នៃចេញពីស្នាដៃចុងភៅ ស្រី ប្រចាំហាងស្រីម្ហូបខ្មែរដើម្បីប្រ កួតប្រជែងរសជាតិជាមួយមុខម្ហូបឆាក្ដៅ។ ចង់ដឹងទេថា មុខម្ហូបថ្មីមួយនេះមាន លក្ខណៈពិសេសអស្ចារ្យយ៉ាងណា សូមសាកល្បងធ្វើការចម្អិនតាមការណែនាំខាងក្រោម ដើម្បីបានភ្លក្ស រសជាតិ និងទទួលទានទាំងអស់គ្នា។

+ គ្រឿងផ្សំ
– សាច់មាន់ស្រែកាប់ជាដុំ
– ស្លឹកម្រះព្រៅ
– គល់ស្លឹកគ្រៃហាន់
– ម្ទេសហឹរហាន់
– ម្ទេសហាវៃហាន់
– ខ្ទឹមបារាំងហាន់
– ខ្ទឹមសចិញ្ច្រាំ
– សណ្ដែកដីលីង
– ប្រេងឆា
– គ្រឿងផ្សំរសជាតិ ៈ ទឹកត្រី, ស្ករ, ប៊ីចេង

+ វិធីចម្អិន
ដំបូងត្រូវដាក់ខ្ទះលើភ្លើងឱ្យក្ដៅ រួចចាក់ប្រេងឆាចូលរំលីងខ្ទឹមសចិញ្ច្រាំឱ្យឡើងក្លិនឈ្ងុយ ទើបដាក់សាច់មាន់ចូលរំលីងបន្តឱ្យស្ងួតទឹក ជាមួយនឹងការដាក់គ្រឿងផ្សំរសជាតិរួមមាន ស្ករ ទឹកត្រី និងប៊ីចេង។ ក្រោយមកបន្ថែមគល់ស្លឹកគ្រៃហាន់ ម្ទេសហឹរ ខ្ទឹមបារាំង ម្ទេសហាវៃ និងដាក់សណ្តែកដីលីងក្រោយគេ។ រំលីងច្របល់ចូលគ្នាឱ្យ ឡើងក្លិនឈ្ងុយ ទើបដាក់ម្រះព្រៅ ហើយលើកចុះ ដួសដាក់ចាន ដោយការលម្អបន្ថែមជាមួយសាឡាដជាការស្រេច។ សូមសាកល្បងចម្អិន ដើម្បីទទួលបានបទពិសោធនៃការដាំស្លទាំងអស់គ្នា៕

ប្រភព៖ lareine

អ្នកនឹងចូលចិត្ត

  • ឆា​សាច់មាន់​ស្រែ​ប្រឡែង​ម្រះព្រៅ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: