អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បំបែក​ពលរដ្ឋ​បឹងកក់​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បំបែក​ពលរដ្ឋ​សហគមន៍​បឹងកក់​ដែល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ឧសភា នេះ ក្នុង​សហគមន៍​បឹងកក់។

ពលរដ្ឋ​បឹងកក់​ប្រមាណ​១០០នាក់ បាន​ជួបជុំ​គ្នា​សហគមន៍​របស់​ខ្លួន ដោយ​​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ និង​កាច់​ផ្កា​ឈូក ធ្វើ​ជា​ទាន​បំភ្លឺ​ដើម្បី​បង្ហាញ​រូបភាព​អក្សរ ទាមទារ​ដោះលែង​មន្ត្រី​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ..ប ១​រូប។

យ៉ាងណាក៏ដោយ​ការ​ជួបជុំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ មក​បំបែក​ដល់​សហគមន៍ ដោយ​មាន​ការ​រុញ​ច្រាន​គ្នា ប៉ុន្តែ​ពុំ​មាន​ការ​ចាប់​ខ្លួន​ឡើយ។

នៅ​ព្រឹក​នេះ ក្រុម​ពលរដ្ឋ​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឬ​សហគមន៍​អេស.អូ.អេស ក៏​បាន​ធ្វើ​យុទ្ធនាការ​នេះ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ប៉ុន្តែ​ពុំ​មាន​កម្លាំង​សមត្ថកិច្ច​​មក​រារាំង​ទេ ដោយ​គ្រាន់​តែ​ដាក់​ពង្រាយ​ប្រមាណ​១០​នាក់ ឃ្លាំ​មើល​នៅ​តាម​ច្រក​ចូល​សហគមន៍។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។