ការបោះឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សាឃុំ​-​សង្កាត់នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃ០៤ ​​មិថុនា​​ ២០១៧

រាជធានីភ្នំពេញ ៖​ យោងតាមសេចក្តី​សម្រេចស្តីពីការប្រកាស​កាលបរិច្ឆេទនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ​-សង្កាត់​អាណត្តិទី៤ ​ដែលចុះហត្ថលេខា​ដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាព្រឹកថ្ងៃទី២៤​ ឧសភា ​២០១៦​នេះ​បាន​កំណត់យកថ្ងៃ​អាទិត្យទី០៤ មិថុនា ​ឆ្នាំ២០១៧ ​ជាកាលបរិច្ឆេទនៃការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់​អាណត្តិទី៤៕