បង្គន់​តម្លៃ​៤០,០០០ដុល្លារ​ត្រូវ​បាន​សង់​​សម្រាប់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​ថៃ មហាចក្រី​ សិរិនថន​​ កំឡុង​ពេល​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​កម្ពុជា​

យោង​តាម​គេហទំព័រ​ TheGuardian និង cbc.ca បាន​ចុះ​ផ្សាយ​អត្ថបទ​​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា​បាន​សង់​បង្គន់​តម្លៃ​៤០០០០​ដុល្លារ​សម្រាប់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​ថៃ មហាចក្រី​ សិរិនថន​ ទុក​ប្រើ​ប្រាស់​កំឡុង​ពេល​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ ហើយ​​ពេល​ណា​ដែល​ទ្រង់​ចាក​ចេញ​ទៅ​វិញ​​បង្គន់​តម្លៃ​ថ្លៃ​មួយ​នេះ​នឹង​ត្រូវ​កម្ទេច​វិញ​ផង​ដែរ​ ។

​​​​​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​ មហាចក្រី​ សិរិនថន នឹង​យាង​ទៅ​កាន់​ខេត្ត​រតនគិរី​ ដែល​ការ​យាង​ទៅ​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នេះ​​ជា​ផ្នែក​មួយ​ដំបូង​នៃ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​ទ្រង់ ។ ​​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន​ស៊ីម៉ង់​ថៃ​ SCG Cement-Building Materials បាន​សង់​បង្គន់​តម្លៃ​៤០០០០ដុល្លារ​នេះ​សម្រាប់​ទុក​ឲ្យ​ទ្រង់​ប្រើ​ប្រាស់​​នៅ​ខេត្ត​រតនគិរី​ ។

គូស​បញ្ជាក់​ផង​ដែរ​ បង្គន់​នេះ​​ចំណាយ​ពេល​សាង​សង់​អស់​២​​សប្ដាហ៍​ ដែល​វា​ជា​បង្គន់​លក្ខណៈ​ដាច់​ដោយ​ឡែក​នៅ​ខាង​ក្រៅ​ផ្ទះ(Outhouse toilet)​ ​មាន​ទំហំ​៨​ម៉ែត្រ​ការ៉េ​ និង​ បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ពេញ​បន្ទប់​ ​​~ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ Theguardian ៕ ​​​​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ &


  • បង្គន់​តម្លៃ​៤០,០០០ដុល្លារ​ត្រូវ​បាន​សង់​​សម្រាប់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​ថៃ មហាចក្រី​ សិរិនថន​​ កំឡុង​ពេល​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​កម្ពុជា​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: