Beckham ៖​ Man Utd ធ្លាក់​ទម្រង់​លេង​ជា​រឿង​ដែល​ជៀស​មិន​រួច​

Beckham បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Talk Sport ថា « សម្រាប់​ Man Utd ក្នុង​អំឡុង​ជាង​២០​ឆ្នាំ​ជាមួយ​ Ferguson គឺ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​បាន​ឈ្នះ​ពាន​យ៉ាង​ច្រើន​ ប៉ុន្តែ​យើង​ឃើញ​ថា​ក្លឹប​ដុនដាប​ណាស់​ក្រោយ​ការ​ចាក​ចេញ​គ្រូ​បង្វឹក​ដ៏​ល្អ​ដូច​ជា​គាត់​ហើយ​ទន្ទឹម​នឹង​គ្នា​វីរបុរស​ដ៏​ល្អ​របស់​ក្លឹប​ដូច​ជា​ Kean , Scholes និង​ Giggs សុទ្ធ​តែ​បញ្ចប់​អាជីព​របស់​ពួក​គេ​ដូច​គ្នា » ។

Beckham បន្ត​ថា​ « ប្រសិន​បើ​អ្នក​​ជា​អ្នក​គាំទ្រ​ Man Utd អ្នក​ប្រាកដ​ជា​មិន​ចង់​ឃើញ​ Man Utd ធ្លាក់​ទម្រង់​លេង​បែប​នេះ​ទេ​ តែ​យ៉ាង​ណា​នេះ​ជា​រឿង​ដែល​មិន​អាច​ជៀស​រួច​នោះ​ទេ​ ។ តែ​ Man Utd គឺ​នៅ​តែ​ជា​ Man Utd មិន​ថា​អ្នក​ស្រលាញ់​ឬ​ក៏​ស្អប់​ក្លឹប​នេះ​នៅ​តែ​ជា​ក្លឹប​ដ៏​ធំ​ក្នុង​ពិភព​បាល់​ទាត់​ដដែល​​ ។ ខ្ញុំ​រំពឹង​ថា​ក្លឹប​ដ៏​ធំ​មួយ​នេះ​នឹង​អាច​រក្សា​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ​ដោយ​ការ​ឈ្នះ​ពាន​មក​វិញ​ » ។

គួរ​រលឹក​ថា​ក្នុង​អំឡុង​ពេល​២៦​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Sir Alex Ferguso ក្លឹប​ Man Utd ឈ្នះ​ពាន​ចំនួន​៣៦​ពាន​រង្វាន់​ តែ​យ៉ាង​ក្រោយ​ការ​ចាក​ចេញ​របស់​លោក​ គឺ​ក្លឹប​ឈ្នះ​តែ​ពាន​មួយ​ប៉ុណ្ណោះ​គឺ​ Community Shield ក្នុង​ឆ្នាំ​២០១៣​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Beckham ៖​ Man Utd ធ្លាក់​ទម្រង់​លេង​ជា​រឿង​ដែល​ជៀស​មិន​រួច​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា
Tags: