លោក អូ​បា​ម៉ា លបលួច​ទៅ​ភ្លក់​រសជាតិ​អាហារ​វៀតណាម​នៅក្នុង​ទីក្រុង ហាណូយ

លោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា ដែលកំពុងតែធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេល ៣ ថ្ងៃ(២២-២៤ ឧសភា ២០១៦)នោះគឺនៅក្នុងរាត្រីថ្ងៃទី២៣ ខែឧសភា យប់មិញនេះ បានលបលួចទៅទួលទានអាហារវៀតណាម នៅក្នុងភោជ្ជនីយដ្ឋានមួយ ក្នុងទីក្រុងហាណូយ ដោយមានលោក Bourdaind ដែលមានប្រភពដើមចេញពីមេចុងភៅ ដ៏ល្បីល្បាញនិងបច្ចុប្បន្នបានក្លាយជាពិធីករនៅក្នុងប៉ុស្តិ៍ទូរទស្សន៍អាមេរិកនិងអង្គរក្ស ២-៣ នាក់អមដំណើរទៅ
ជាមួយផង ។

លោក អូ​បា​ម៉ា លបលួច​ទៅ​ភ្លក់​រសជាតិ​អាហារ​វៀតណាម​នៅក្នុង​ទីក្រុង ហាណូយ

ពេលទៅដល់ភោជនីយដ្ឋានដ៏សាមញ្ញមួយនេះ ដែលកំពុងតែមានភ្ញៀវអង្គុយត្រៀបត្រា លោកអូបាម៉ា ក៏បានជ្រៀតចូលទៅអង្គុយនៅតុមួយ ដែលនៅទំនេរមិនខុសពីភ្ញៀវដទៃទៀតឡើយ ។ តាមលោក Bourdain បានបង្ហើបឲ្យដឹងថា លោក អូបាម៉ា មានជំនាញខាងកាន់ចង្កឹះចាប់អាហារមិនចាញ់ជនជាតិវៀតណាម និង ចិនឡើយ ។ ចំពោះ អាហារពេលរាត្រីនេះគឺមិនមានស្ថិតក្នុងកម្មវិធីនៃការទស្សនកិច្ចរបស់លោកឡើយ ។ ប៉ុន្តែ ប្រជាជនវៀតណាម ដែលនៅក្បែរៗភោជ្ជនីយដ្ឋានមួយនេះ ក្រោយពីបានដឹងថា លោកប្រធានាធិបតីអាមេរិកមកទទួលទានអាហារក៏នាំគ្នាមកចោមរោមមើលយ៉ាងច្រើនកុះករនៅក្រៅភោជ្ជនីយដ្ឋាន ។

លោក អូ​បា​ម៉ា លបលួច​ទៅ​ភ្លក់​រសជាតិ​អាហារ​វៀតណាម​នៅក្នុង​ទីក្រុង ហាណូយ

នៅពេលចាកចេញពីភោជនីយដ្ឋាន លោកអូបាម៉ា បង្ហាញនូវទឺកមុខញញឹមញញែមបានចាប់ដៃហ្វូងមហាជន ដែលចោមរោមមើលនៅខាងក្រៅភោជនីយដ្ឋាន ហើយមុនពេលឡើងរថយន្ត លោកក៏បានលើកដៃគ្រវីក្នុងន័យថ្លែងអំណរគុណ ។ បើតាមលោកBourdain បានពិព៌ណនាថា អាហារមួយពេលរបស់លោកប្រធានាធិបតីគឺមីសួរ ២ ចាន និង ស្រាបៀរវៀតណាម ២ ដប អស់ត្រឹមតែ ៦ ដុល្លារ ប៉ុណ្ណោះ ឃើញថា មានតម្លៃថោកណាស់ ។ ម្យ៉ាងទៀត លោក Bouedain ដែលជាអ្នករៀបចំកម្មវិធីម្ហូបអាហារនៅក្នុងប៉ុស្តិ៍ទូរទស្សន៍គឺតែងតែដើរប្រមូលនូវរសជាតិអាហារតាមបណ្តាប្រទេសផ្សេងៗ ហើយចំពោះព្រឹត្តិការណ៍ដ៏ចម្លែកនិងកម្របានជួបប្រទះ ដែលលោកអូបាម៉ាបានភ្លក់រសជាតិអាហារវៀតណាមនោះនឹងធ្វើការចាក់ផ្សាយនៅខែកញ្ញាខាងមុខនេះ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • លោក អូ​បា​ម៉ា លបលួច​ទៅ​ភ្លក់​រសជាតិ​អាហារ​វៀតណាម​នៅក្នុង​ទីក្រុង ហាណូយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: