ពិតជាប្លែក!! Obama ហូប​មី និង​ផឹក​ស្រា​បៀរ ពីរ​នាក់​ពិធីករ​ទូរទស្សន៍ CNN អស់​៦​ដុល្លារ នៅ​ហា​ណូយ

(វៀតណាម)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានជួបទទួលទានអាហារពេលល្ងាច ជាមួយពិធីករទូរទស្សន៍ លោក Anthony Bourdain នៅរដ្ឋធានី Hanoi ប្រទេសវៀតណាម ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។

ពិតជាប្លែក!! Obama ហូប​មី និង​ផឹក​ស្រា​បៀរ ពីរ​នាក់​ពិធីករ​ទូរទស្សន៍ CNN អស់​៦​ដុល្លារ នៅ​ហា​ណូយ
ការសន្ទនារបស់ពួកគេ ត្រូវបានធ្វើឡើងជាមួយនឹង ការទទួលទានអាហារ ឈ្មោះជាភាសាវៀតណាម «bun cha» (មីសាច់ជ្រូកខ្វៃ) ហើយការសន្ទនានេះ នឹងត្រូវចាក់ផ្សាយ ក្នុងកម្មវិធី Parts Unknown ជាកម្មវិធីដំណើរកម្សាន្ត និងភ្លក្សរសជាតិអាហារ របស់លោក Bourdain នៃស្ថានីយទូរទស្សន៍ CNN។ លោក Bourdain បានបង្ហោះលើគណនី របស់លោកថា «អាហារមួយពេលមួយឈុត ដែលលោកទទួលទាន ជាមួយលោក Obama មានតម្លៃត្រឹមតែ ៦ដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ជំនាញនៃការប្រើចង្កឹះ របស់លោកប្រធានាធិបតី គឺធ្វើបានល្អ» នេះបើតាមលោក Bourdain លើកឡើង។
ពិតជាប្លែក!! Obama ហូប​មី និង​ផឹក​ស្រា​បៀរ ពីរ​នាក់​ពិធីករ​ទូរទស្សន៍ CNN អស់​៦​ដុល្លារ នៅ​ហា​ណូយ

លោកប្រធានាធិបតី Obama បានជួបជាមួយពិធីករទូរទស្សន៍ នៅចន្លោះកណ្តាល នៃដំណើរទស្សនកិច្ច ៣ថ្ងៃរបស់លោក នៅប្រទេសវៀតណាម ក្នុងគោលបំណងបង្កើនភាពជាដៃគូ សហរដ្ឋអាមេរិក ជាមួយវៀតណាម ខណៈឥទ្ធិពលរបស់ចិន កំពុងកើនឡើងនៅក្នុងតំបន់អាស៊ី។

សូមជំរាបថា នៅព្រឹកថ្ងៃចន្ទនេះ លោក Obama បានប្រកាសការសម្រេច របស់សហរដ្ឋអាមេរិក ក្នុងការដកទាំងស្រុង នៃការរារាំងរបស់ខ្លួន ចំពោះការលក់អាវុធ មកកាន់ប្រទេសវៀតណាម បន្ទាប់ពីបានដាក់ការរារាំងការជួញដូរ អស់រយៈពេលជាច្រើនទសវត្ស៍ លើប្រទេសជាអតីតសត្រូវរបស់ខ្លួន មួយនេះ៕

ពិតជាប្លែក!! Obama ហូប​មី និង​ផឹក​ស្រា​បៀរ ពីរ​នាក់​ពិធីករ​ទូរទស្សន៍ CNN អស់​៦​ដុល្លារ នៅ​ហា​ណូយ

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ពិតជាប្លែក!! Obama ហូប​មី និង​ផឹក​ស្រា​បៀរ ពីរ​នាក់​ពិធីករ​ទូរទស្សន៍ CNN អស់​៦​ដុល្លារ នៅ​ហា​ណូយ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: