ទូ ATM ជប៉ុន​ ​​​​​ត្រូវ​​ចោរ​​លួច​​ដកប្រាក់​​​ជិត​១៣​លាន​ដុល្លារ ​​​​ត្រឹម​​​២ម៉ោង

ទឹកប្រាក់ចំនួន ១,៤ពាន់លានយេន ឬប្រមាណ ១២,៧លានដុល្លារ ត្រូវបានក្រុមចោរមានគ្នាជាង ១០០នាក់ លួចដកប្រាក់ពីទូ ATM ចំនួន ១៤០០កន្លែង ត្រឹមរយៈពេលជាង ២ម៉ោងប៉ុណ្ណោះ នៅទូទាំងប្រទេសជប៉ុន កាលពីសប្ដាហ៍មុន។

ទូ ATM ជប៉ុន​ ​​​​​ត្រូវ​​ចោរ​​លួច​​ដកប្រាក់​​​ជិត​១៣​លាន​ដុល្លារ ​​​​ត្រឹម​​​២ម៉ោង

ប៉ូលិសបានសង្ស័យថា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដកពីម៉ាស៊ីន ATM បានប្រើកាតដកប្រាក់ក្លែងក្លាយ ផ្ទុកព័ត៌មានអ្នកប្រើប្រាស់ ដែលលេចធ្លាយចេញពីធនាគារអាហ្វ្រិកខាងត្បូង South African Bank។

ប៉ូលិសជប៉ុននឹងសហការជាមួយអាជ្ញាធរអាហ្វ្រិកខាងត្បូងតាមរយៈអង្គការប៉ូលិសសម្រាប់ឧក្រិដ្ឋជនអន្តរជាតិ ដើម្បីស្វែងរកតាមចាប់មេខ្លោង រួមទាំងវិធីលួចយកព័ត៌មានកាតដកប្រាក់ថែមទៀត។ ក្រុមចោរបានដកប្រាក់តាមទូ ATM នាពេលព្រឹកភាគច្រើនក្នុងទីក្រុងតូក្យូ  និងតំបន់ចំនួន ១៦ ផ្សេងទៀតនៅទូទាំងប្រទេស។

ក្រុមជនល្មើសបានដកប្រាក់ប្រមាណ ១៤ ០០០ដង និងមានទឹកប្រាក់ច្រើនបំផុតម្ដង ១សែនយេន ឬ ៩១៣ដុល្លារ ពីទូ ATM របស់ធនាគារ Seven Bank ដោយប្រើកាតក្លែងក្លាយ។

ទិន្នន័យប្រតិបត្តិការ ATM រកឃើញថា ព័ត៌មានពីកាតឥណទានចំនួន ១៦០០ ត្រូវបានចេញឲ្យប្រើប្រាស់ដោយធនាគារអាហ្វ្រិកខាងត្បូង។ មកទល់ពេលនេះ គ្មានជនល្មើសណាម្នាក់ ត្រូវបានចាប់ខ្លួននៅឡើយទេ៕

ទូ ATM ជប៉ុន​ ​​​​​ត្រូវ​​ចោរ​​លួច​​ដកប្រាក់​​​ជិត​១៣​លាន​ដុល្លារ ​​​​ត្រឹម​​​២ម៉ោង

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ទូ ATM ជប៉ុន​ ​​​​​ត្រូវ​​ចោរ​​លួច​​ដកប្រាក់​​​ជិត​១៣​លាន​ដុល្លារ ​​​​ត្រឹម​​​២ម៉ោង已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: