ហួសចិត្ត​! លោក បា​រ៉ា​ក់ អូ​បា​ម៉ា លួច​ដោះ​ចិញ្ចៀន​ទុកពេល​ចាប់ដៃ​ជាមួយ​ប្រជាជនវៀតណាម (​មាន​វីដេអូ​)

ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ (២២-២៤ ឧសភា ២០១៦) ទៅកាន់ប្រទេសវៀតណាម លោកប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ារ៉ាក់ អូបាម៉ា បានជួបសម្តែងការគួរសមជាមួយប្រជាជនវៀតណាមនៅតាម ដងផ្លូវ និង នៅតាមហាងអាហារនានាប្រកដដោយភាពស្និទ្ធស្នាល ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះ គឺនៅពេលដែលលោក បារ៉ាក់ អូបាម៉ា កំពុងឈោងចាប់ដៃស្វាគមន៍ជាមួយប្រជាជនវៀតណាម គេបែរជាឃើញលោកដោះចិញ្ចៀនដែលពាក់នឹងដៃក្តាប់ទុកធ្វើព្រងើយ ។

ហួសចិត្ត​! លោក បា​រ៉ា​ក់ អូ​បា​ម៉ា លួច​ដោះ​ចិញ្ចៀន​ទុកពេល​ចាប់ដៃ​ជាមួយ​ប្រជាជនវៀតណាម (​មាន​វីដេអូ​)

នៅក្នុងវីដេអូខ្លីមួយដែលបង្ហាញពីវត្តមានលោក បារ៉ាក់ អូបាម៉ា ចេញពីភោជនីយដ្ឋានមួយហើយមានការញញឹមរាក់ ទាក់ចាប់ដៃស្វាគមន៍ទៅកាន់ប្រជាជនវៀតណាមដែលមកចោមរោមស្វាគមន៍ជាមួយលោកនោះ យើងមើល ឃើញ លោក បារ៉ាក់ អូបាម៉ា ហាក់មានការប្រុងប្រយ័ត្នខ្ពស់ដោយលោកបានដោះចិញ្ចៀនរៀបអាពាហ៍ពិពាហ៍ របស់លោកទុកក្នុងពេលដែលលោកកំពុងតែស្វាគមន៍ជាមួយប្រជាជនវៀតណាម ។

ហួសចិត្ត​! លោក បា​រ៉ា​ក់ អូ​បា​ម៉ា លួច​ដោះ​ចិញ្ចៀន​ទុកពេល​ចាប់ដៃ​ជាមួយ​ប្រជាជនវៀតណាម (​មាន​វីដេអូ​)

វីដេអូនេះបានក្លាយជារឿងដ៏គួរឱ្យអស់សំណើចមួយរបស់លោក បារ៉ាក់ អូបាម៉ា ដែលលោកប្រហែលជាគិតថាអាចនឹងមានរឿងជាយថាហេតុណាមួយកើតឡើងចំពោះចិញ្ចៀនរបស់លោកហើយ បានជាលោកប្រញ៉ាប់ដោះ ទុកយ៉ាងនេះនោះ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ហួសចិត្ត​! លោក បា​រ៉ា​ក់ អូ​បា​ម៉ា លួច​ដោះ​ចិញ្ចៀន​ទុកពេល​ចាប់ដៃ​ជាមួយ​ប្រជាជនវៀតណាម (​មាន​វីដេអូ​)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: