រៀប​ការ​បាន​មួយ​រា​ត្រី កូន​ក្រមុំ​ថ្មោង​ថ្មី​ ក្ស័យ​លើ​បង្គង ធ្វើឲ្យ​ស្វា​មី​កើត​ក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង

(អង់គ្លេស)៖ ហេតុការណ៍មិននឹកស្មានដល់មួយ បានកើតឡើង នៅអង់គ្លេស គឺបុរសម្នាក់ ដែលទើបនឹងក្លាយជាកូនកំលោះថ្មីថ្មោង បែរជាកើតអារម្មណ៍តក់ស្លុត យ៉ាងខ្លាំង នៅពេលដែលភរិយាទើបនឹងរៀបការរួច បានមួយយប់ ត្រូវបាត់បង់ជីវិត ដោយស្មានមិនដល់ បន្ទាប់ពីព្រឹកឡើងដាស់នាងមិនភ្ញាក់សោះ។

នារីរងគ្រោះ ឈ្មោះ Mariola Michalowski អាយុ៣៨ឆ្នាំ បានរៀបការជាមួយ Krzysztof Michalowski អាយុ៣២ ឆ្នាំហើយក្រោយពីរៀបការ បានមួយរាត្រីកូនក្រមុំថ្មោងថ្មី បែរជាស្លាប់លើបង្គង ដោយកូនកំលោះមិនដឹងថា នាងដាច់ខ្យល់តាំងពីពេលណាឡើយ ធ្វើឲ្យគេរន្ធត់ចិត្តខ្លាំងណាស់។

រៀប​ការ​បាន​មួយ​រា​ត្រី កូន​ក្រមុំ​ថ្មោង​ថ្មី​ ក្ស័យ​លើ​បង្គង ធ្វើឲ្យ​ស្វា​មី​កើត​ក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង

ក្រុមគ្រូពេទ្យ រកមិនឃើញពីមូលហេតុ នៃការស្លាប់របស់នារីរងគ្រោះឡើយ ប៉ុន្តែកន្លងមកគេដឹងថា នាងធ្លាប់កើតជំងឺស្កន់ជាន់ មិនដឹងថាជំងឺនាងរើឡើងវិញ ឬយ៉ាងណានោះទេ។ ប្តីប្រពន្ធទាំងពីរ មុនពេលសម្រេចចិត្តរៀបការ គឺពួកគេក៏មានកូនតូចៗពីរនាក់ដែរ ដោយពួកគេក៏បានដើរអម ជាមួយឪពុកម្តាយក្នុងថ្ងៃដ៏វិសេសនេះ តែចុងក្រោយកូនៗ បែរជាត្រូវកំព្រាម្តាយ ទៅវិញ។ Michalowski បានយកសាកសពភរិយា ទៅបញ្ចុះដោយក្តីអាឡោះអាល័យបំផុត ព្រោះតែមិនស្មានថា កើតរឿងអកុសលដូច្នេះឡើយ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • រៀប​ការ​បាន​មួយ​រា​ត្រី កូន​ក្រមុំ​ថ្មោង​ថ្មី​ ក្ស័យ​លើ​បង្គង ធ្វើឲ្យ​ស្វា​មី​កើត​ក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: