អាជីវករ​ផ្សារ​ស្ទឹងត្រែង​ រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្សារ ​លើកគ្នា​មក​តុលាការ ទាមទារ​សំណង​

អាជីវករ​ផ្សារ​ស្ទឹងត្រែង​ រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្សារ ​លើកគ្នា​មក​តុលាការ ទាមទារ​សំណង​

ស្ទឹងត្រែង ៖ អាជីវករ​ប្រមាណ​ជាង​១​រយ​នាក់​ ដែលរងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ ផ្សារ​ស្ទឹងត្រែង​កន្លង​មក ​បាន​លើកគ្នា​មក​តវ៉ា​នៅមុខ​តុលាការ​ ទាមទារ​សំណង​ដែល​បាត់បង់​ ក្នុង​គ្រោះ​អគ្គិភ័យ​ពី​លោក​ឧកញ៉ា​ សា លាង​ ដែលជា​អ្នកវិនិយោគទុន ដោយ​ពួកគាត់​បាន​ដាក់​ពាក្យបណ្តឹង​ តាំងពី​ថ្ងៃ​៨​ ខែមេសា​ ឆ្នាំ​២០១៦​រហូតមកដល់​ពេលនេះ នៅ​មិនទាន់​មាន​ចំណាត់​ការ​នៅឡើយ។

ការ​តវ៉ា​របស់​អាជីវ​ករ​ផ្សារ​ស្ទឹងត្រែង បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៣​ខែ​ឧសភា​ឆ្នាំ​២០១៦ ​នៅមុខ​តុលាការ​ខេត្ត​ស្ទឹងត្រែង ស្ថិត​ក្នុង​ភូមិ​ព្រែក សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង។

លោកស្រី​ អ៊ុច សុផាន់​នី តំណាង​អាជីវករ​បាន​លើ​ឡើង​ថា​ ក្រុម​អាជីវករ​ដែល​បាន​នាំគ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​នេះ គឺ​គោលបំណង​ទាមទារ​សំណង ពី​លោក​ឧកញ៉ា ​សា លាង​ ជា​អ្នកវិនិយោគទុន​ ដោយ​ពួកគាត់​បាន​បងថ្លៃ​ ការពារ​ធានា​ខុសត្រូវ​ចំពោះ​ការ​បាត់បង់ទ្រព្យសម្បត្តិ​របស់​ពួកគាត់​។

លោកស្រី​បន្ត​ទៀត​ថា​ កាលពី​ថ្ងៃទី​៧ ខែ​មេសា​កន្លងទៅ​នេះ អគ្គិភ័យ​បាន​ឆេះ​ផ្សារ​ធ្វើ​ឱ្យ​ឥវ៉ាន់​របស់​គាត់​ ត្រូវ​បាន​អគ្គីភ័យឆាប​ឆេះ​អស់ ដោយ​គ្មាន​អ្នកទទួលខុសត្រូវ ទើប​ពួកគាត់​​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ កាលពី​ថ្ងៃទី​៨ ​ខែមេសា ​ឆ្នាំ​២០១៦ ហើយ​រហូត​មក​ដល់​ពេលនេះ តុលាការ​មិន​ទាន់​មាន​ចំណាត់ការ​ទៅលើ​អ្នក​វិនិយោគ​នៅឡើយ ទើប​ពួកគាត់​លើ​គ្នា​មក​តវ៉ា។

ក្រុម​អាជីវករ​បាន​លើកឡើង​ទៀត​ថា​ នៅ​ថ្ងៃមុន​ចូលឆ្នាំ​អ្នកមាន​លុយ​ បាន​ប្រមូល​លុយ​ទៅ​ទិញ​ឥ​វ៉ាន់​ ដើម្បីទុកលក់ អស់ពី​ខ្លួន​ស្ទើរ​តែ​គ្មាន​សល់​។ ចំណែក​អ្នក​ដែល​គ្មាន​លុយ​ត្រូវ​ចងការ ខ្ចី​ធនាគារ​ទិញ​ឥវ៉ាន់​ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់ រហូតដល់​ពេលនេះ ត្រូវ​ជំពាក់​គេ ត្រូវ​បង់​ធនាគារ​ដោយ​ពួកគាត់​ពុំ​មាន​លទ្ធភាព ​ក្នុង​ការ​សងបំណុល​គេ ទើប​ពួកគាត់​មក​តវ៉ា​សុំ​ឱ្យ​តុលាការ ចាត់​វិធាន​ទៅលើ​លោក​ឧកញ៉ា​សា លាង​ដើម្បី​បាន​សំណង​សង​ទៅ​ធនាគារ​វិញ។

ពាក់ព័ន្ធ​ក្នុង​ករណី​ភ្លើង​ឆេះ​ផ្សារ​នេះ សន្តិសុខ​៤​នាក់ ជាងទង​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​តែ៣​នាក់​ ២​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​។ នៅ​ក្នុង​ហេតុការណនេះ​ដែរ​លោក ​អៀង គឹម​ថុល​ ប្រធាន​តុលាការ​ខេត្ត​ បាន​ចេញ​បកស្រាយ​ចំពោះ​មុខ​អាជីវក​រថា​ នៅ​ថ្ងៃទី​១៣ ​ខែមិថុនា ​ខាងមុខនេះ តុលាការ​និង​បើក​សាវ​នា​ការ​ទៅលើ​សន្តិសុខ​៤​នាក់ ​រួម​និង​ជាងទង​ម្នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឆេះ​ផ្សារ​នេះ​។​ លោក​បន្ត​ថា ​ក្រោយពី​បើក​សាវនា​ការ​ហើយ ​លោក​និង​កោះហៅ​លោក​ឧកញ៉ា​សា លាង​ ដើម្បី​ចូល​បំភ្លឺ​ក្នុង​ករណី​ខាង​លើនេះ។

ក្រោយពី​មាន​បកស្រាយ​ពី​លោក​ប្រធាន​តុលាការ​រួចមក អាជីវករ​បាន​យល់ព្រម​តាមសំណើ​នេះ និង​បាន​នាំគ្នា​វិល​ត្រឡប់​មក​ផ្ទះ​វិញ រង់ចាំ​ការ​កាត់ទោស​អ្នក​ពាក់ព័ន្ធ និង​លោក​ឧកញ៉ា​ចូល​មក​បំភ្លឺ​ក្នុង​ករណី​នេះ​។ ចុងក្រោយ​អាជីវករ​បាន​និយាយ​ថាបើ​មិន​មាន​សំណង​ដល់​ពួកគាត់​ទេ​នោះ ពួកគាត់​នឹង​បន្ត​ប្តឹង​ទៅលើ​ទៀត​៕ ​