លោក​ លី​ សារី​ ចុះ​ពិនិត្យ​ផ្លូវ​ចាក់​បេតុង​២​ខ្សែ​ ប្រវែង​២០០​ម៉ែត្រ​ នៅ​ទី​រួម​ខេត្ត​​ ​

លោក​ លី​ សារី​ ចុះ​ពិនិត្យ​ផ្លូវ​ចាក់​បេតុង​២​ខ្សែ​ ប្រវែង​២០០​ម៉ែត្រ​ នៅ​ទី​រួម​ខេត្ត​​ ​



បន្ទាយមានជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​២៣ ​ខែឧសភា​ ឆ្នាំ​២០១៦​​ លោក​ លី​ សារី អភិបាលរង​ខេត្ត​បន្ទា​យ​មានជ័យ និង​ លោក​ ហួត​ គង់​ សប្បុរសជន​ក្នុងស្រុក ​និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត​បាន​ចុះ​ពិនិត្យ​ផ្លូវ​ចាក់​បេតុង​២​ខ្សែ​ ដែល​មាន​ប្រវែង​២០០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ និង​ធ្វើ​ការ​ជួយ​ជួសជុល​ផ្លូវ​ចាស់​ប្រវែង​ ២.០០០​ម៉ែត្រ ​ក្រាល​ក្រួស​ក្រហម​បន្ថែម ​ស្ថិត​ក្នុងភូមិ​គោ​រដ្ឋា​ន និង​ភូមិ​រោង​ម៉ាស៊ីន សង្កា​ត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​សម្រាប់​តម្រូវការ​ជា​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ​នៅក្នុង​សង្កាត់​អូរ​អំបិល​នេះ​។​

ក្នុង​ការ​ចុះ​ពិនិត្យ​ផ្លូវ​ទាំង​២​ខ្សែ​នេះ ​លោក​ លី​ សារី​ បាន​មានប្រសាសន៍ថា ​យោង​តាម​ការណែនាំ​រប​ស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​បាន​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ ត្រូវ​យកចិត្តទុកដាក់​ចុះ​ដោះស្រាយ​រាល់​ការ​លំបាក​ជូន​ដល់​ប្រជាព​ល​រដ្ឋ​ ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន ដូចជា ជួប​គ្រោះថ្នាក់​គ្រោះធម្មជាតិ មេម៉ាយ​ជួប​ការ​លំបាក ជន​ងា​យ​រងគ្រោះ ​ពិសេស​ជួយ​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​ក្នុង​ការ​ធ្វើដំណើរ​នៅ​តាម​មូលដ្ឋាន​ជាដើម​។

​លោក ​លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា​ ដោយសារតែ​មើលឃើញ​ផ្លូវ​ទាំង​២​ខ្សែ​ក្នុងភូមិ​គោ​រដ្ឋា​ន​ប្រជា​ព​លរដ្ឋ​ធ្វើដំណើរ​ពិបាក​ខ្លាំងពេក​ ទើប លោក​ លី ​សារី​ កៀរគរ​រក​សប្បុរសជន​នៅក្នុង​ស្រុក ​ដើម្បី​ប្រមូ​ល​ថវិកា​យក​មក​ជួយ​ជួសជុល​ផ្លូវ​ចាស់​ទាំង​២​ខ្សែ​នេះ​ ដែល​មាន​ប្រវែង​២.០០០​ម៉ែត្រ និង​ធ្វើ​ផ្លូវ​ដី​ថ្មី​ចាក់​បេតុង​ប្រវែង​២០០​ម៉ែត្រ ដែល​បាន​មក​ពី​សប្បុរសជន​ ឈ្មោះ​ ហួត គង់ និង​ភរិយា ​ដើម្បី​យក​មក​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ​សម្រាប់​​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ចេញចូល​ឲ្យ​បាន​ស្រួល​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ផ្លូវ​ដែល​កំពុង​ស្ថាបនា​ជួសជុល​ទាំង​២​ខ្សែ​ប្រវែង បណ្ដោយ​២​គីឡូម៉ែត្រ ទទឹង​១២​ម៉ែត្រ ក្រាល​ដោយ​ក្រួស​ក្រហម ​ត​ភ្ជាប់​ផ្លូវទឹក​ស្អាត ទៅដល់​ស្ទឹង​សិរីសោភ័ណ​នេះ​ចំណាយ​អស់​ថវិកា​ផ្ទាល់​របស់​ លោក​​ ហួត​ គង់​ ចំនួន​ជិត​១០​ម៉ឺន​ដុល្លារ ​ហើយ​ថវិកា​ទាំង​អស់​នេះ​បាន​មក​ពី​លោក និង​ភរិយា​កូនចៅ​ចូលរួម ចំណែក​ដល់​អាជ្ញាធរ​ខេត្ត ដើម្បី​អភិវឌ្ឍន៍​ក្នុង​ខេត្ត​យើង​កាន់តែ​រីកចម្រើន ជាពិសេស​ឲ្យ​ពលរដ្ឋ​រស់​ភូមិ​ខាងលើ ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​ទៀត​ផង​៕

លោក​ លី​ សារី​ ចុះ​ពិនិត្យ​ផ្លូវ​ចាក់​បេតុង​២​ខ្សែ​ ប្រវែង​២០០​ម៉ែត្រ​ នៅ​ទី​រួម​ខេត្ត​​ ​

លោក​ លី​ សារី​ ចុះ​ពិនិត្យ​ផ្លូវ​ចាក់​បេតុង​២​ខ្សែ​ ប្រវែង​២០០​ម៉ែត្រ​ នៅ​ទី​រួម​ខេត្ត​​ ​