នាវាចម្បាំង​កងទ័ពជើងទឹក​​ថៃ​មួយ​គ្រឿង ​ចូល​ចត​ចំនួន​៥​ថ្ងៃ​ នៅ​កំពង់ផែ​​ខេត្ត​ព្រះ​សីហនុ​

នាវាចម្បាំង​កងទ័ពជើងទឹក​​ថៃ​មួយ​គ្រឿង ​ចូល​ចត​ចំនួន​៥​ថ្ងៃ​ នៅ​កំពង់ផែ​​ខេត្ត​ព្រះ​សីហនុ​

ព្រះសីហនុ​ ៖ នាវាចម្បាំង​កងទ័ពជើងទឹក​ប្រទេស​ថៃ​មួយ​គ្រឿង ​បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​ឧសភា ​ចំនួន​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៤ ​ដល់​ថ្ងៃទី​២៨​ ខែ​ឧសភា ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ដើម្បី​រីត​ចំណង​សាមគ្គីភាព ​និង​ផ្លាស់ប្ដូរ​បទពិសោធន៍ ​រវាង​កងទ័ពជើងទឹក​កម្ពុជា​ និង​កងទ័ពជើងទឹក​ថៃ​។

​នាវាចម្បាំង​កងទ័ពជើងទឹក​ថៃ​នេះ​ ឈ្មោះ ​H.T.M.S Narathiwat ​មាន​បណ្តោយ ៩៤​ម៉ែត្រ​ ទទឹង​១១​ម៉ែត្រ​ ជម្រៅ​ទឹក​៣​ម៉ែត្រ​ និង​ទម្ងន់​ផ្ទុក ​១៤៤០​តោន ផ្ទុក​កង​ម៉ា​រី​ន​ចំនួន​ ១១៦​នាក់ ដឹកនាំ​ដោយលោក ឧត្ដមនាវី​ទោ Bunpot Kerdpoo មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​តំបន់​១ ​ភូមិន្ទ​ថៃ​ និង​ជា​ប្រធាន​បេសក​ក​ម្ម​ថៃ​។

​ក្នុង​ឱកាស​ចូល​សំចត​របស់​នាវាចម្បាំង​កងទ័ពជើងទឹក​ថៃ ​ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ដែរ ​គេ​ឃើញ​មាន​វត្តមាន​របស់​មន្ត្រី​ជាន់​កងទ័ពជើងទឹក​កម្ពុជា​ លោក​ឧត្ដមនាវី​ទោ រស់ វាសនា មេ​បញ្ជា​ការ​រង​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ បាន​ដឹកនាំ​ប្រតិភូ​ជាច្រើន​នាក់​ ទៅ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ និង​ស្និទ្ធស្នាល​ផង​ដែរ​៕