ព្រះមហាក្សត្រ​ និង​សម្ដេចម៉ែ​ ផ្ញើ​ព្រះរាជសារ​ជូនពរ​សម្ដេច​ពញា​ចក្រី ហេង សំរិន

ព្រះមហាក្សត្រ​ និង​សម្ដេចម៉ែ​ ផ្ញើ​ព្រះរាជសារ​ជូនពរ​សម្ដេច​ពញា​ចក្រី ហេង សំរិន



ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​សម្ដេចម៉ែ បាន​ប្រទាន​ព្រះរាជសារ​ជូនពរ​ដល់​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុង​ឱកាស​ខួបកំណើត គម្រប់​៨២​ឆ្នាំ ឈាន​ចូល​៨៣​ឆ្នាំ​។​

នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ ជា​ខួបកំណើត​របស់ ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា គម្រប់​៨២​ឆ្នាំ ឈាន​ចូល​៨៣​ឆ្នាំ​។ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ព្រះករុណា ព្រះបាទ ស​ម្ដេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី និង​សម្ដេចម៉ែ បាន​សម្ដែង​នូវ​សេចក្តី​កោតសរសើរ​ដ៏​កក់ក្តៅ​បំផុ​ត​ចំពោះ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី អ្នកស្នេហាជាតិ​ ដ៏​ឧត្តុង្គឧត្តម ដែល​បាន​ខិតខំ​បំពេញភារកិច្ច​អស់​ពី​កម្លាំងកាយ​-​ចិត្ត ក្នុង​ការ​ចូល​រួម​ចំណែក ដឹកនាំ​ការពារ​កសាង និង​បម្រើ​ប្រទេសជាតិ ប្រជាជន​កម្ពុជា គ្រប់​កាលៈទេសៈ។​

ក្នុង​ថ្ងៃ​ខួប​គម្រប់ ៨២​ឆ្នាំ​ឈាន​ចូល ៨៣ ឆ្នាំនេះ​ផង​ដែរ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម​សីហមុនី និង​សម្ដេចម៉ែ បាន​ប្រសិទ្ធពរ​បវរ​សួស្តី សិរី​មង្គល​គ្រប់​ប្រការ និង​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗ​ថែមទៀត ក្នុង​ការបម្រើ​ប្រជាជាតិ មាតុភូមិ និង​ប្រជាជន ជាទី​ស្នេហា​នៃ​យើង ព្រមទាំង​ប្រក​ប​តែ​នឹង​ព្រះ​ពុទ្ធពរ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត​ឡើយ​៕